Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រវឹងស្រែកឡូឡាអ្នកជិតខាងទៅប្រាប់កាប់រយ៉ាស់ក្បាល៤០ថ្នេរ

ភ្នំពេញ ៖ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយផឹកស្រវឹងស្រែកឡូឡា ខឹងគេស្តីឲ្យក៏ផ្ទុះជាជម្លោះវាយគ្នាទៅមកបណ្តាលឲ្យជនសង្ស័យរបួស ខឹងពេកក៏ទាញកាំបិតបុង័តោដេញកាប់ជនរងគ្រោះវិញ បណ្តាលឲ្យរបួសធ្ងន់ ។ 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅផ្ទះគ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

ជនរងគ្រោះឈ្មោះកាំង ឆាងទូច ភេទ ប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះសេង គន្ធា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យផឹកស្រាស្រវឹងស្រែកឡូឡា រួចជនរងគ្រោះក៏ប្រាប់ថា កុំស្រែកឡូឡាខ្លាំងពេក ដេកអត់បានទេ ជនសង្ស័យឆ្លើយថា អញស្រែកដល់យប់ជ្រៅបន្តិចឈប់ហើយរួចក៏មានទំនាស់គ្នា ជនរងគ្រោះក៏យកដំបងឬស្សី ។ចំណែកជនសង្ស័យយកកែវវាយគ្នា បណ្តាលឲ្យជនសង្ស័យមុត ម្រាមដៃស្តាំ រួចជនសង្ស័យក៏ទៅយកកាំបិតប៉័ងតោកាប់ជនរងគ្រោះរបួសកដៃឆ្វេង និងថ្ងាសដួលទៅលើដី រួចជនរងគ្រោះក៏ងើបរត់ ជនសង្ស័យក៏ដេញតាម ពេលនោះប្រពន្ធជនរងគ្រោះក៏ទូរស័ព្ទ ប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំបិតប៉័ងតោ០១ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះបន្ទាន់៕ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9593643