Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេច​តេ​ជោ​ ៖ ជំងឺ​កូ​វី​ដ​១៩​ខ្លាំង​ជាង​សង្គ្រាមលោកលើក​​ទី​១​និងទី​២

សម្តេច​តេ​ជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា​ ជំងឺ​កូ​វី​ដ​១៩ នេះ​ខ្លាំង​ជា​សង្គ្រាមលោកលើក​​ទី​១ ឬ​ទី​២​ទៅ​ទៀត ព្រោះថា​ប្រទេស​ស្ទើ​រតែ​លើពិភព​លោក​រងផល​ប៉ះពា​ល់​ដោយសារ​ជំងឺ​នេះ ​លើកលែងតែ​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ​។​សម្តេច​តេ​ជោ ហ៊ុន សែន ​នា​រដ្ឋមន្ត្រី​បាន​បញ្ជាក់​​ក្នុង​ពិធី​សម្ភោ​ធ​សួន​ទឹក​ នា​ព្រឹក​ថ្ងៃ​ទី​១៦​ខែសីហា ឆ្នាំ​២០២០ ថា​ ជំងឺ​កូ​វី​ដ​១៩​នេះ ខ្លាំង​ជាង​សង្គ្រាមលោក​លើក​ទី​១ ឬ ទី​២​ទៀត​ ព្រោះ​ប្រទេស​ជា​ច្រើន​នៅ​លើក​ពិភពលោក​បាន​រងផល​ប៉ះពាល់​ដោយសារ​ជំងឺ​នេះ និង​បាន​កំពុង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នេះ​ជំងឺ​នេះ ទោះបីជា​ប្រទេស​មួយ​ចំនួន​លើ​សកលលោក មិនរងផល​​ប៉ះពា​ល់​ ​ដូច​ជា​ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​ថា​ប្រទេស​គេ​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​ (​ជឿ​គេ​សិន​)​។

​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​៖ «​យើង​អាច​និយាយ​ថា​វា​អាច​​ធ្ងន់ធ្ងរ​ជា​សង្គ្រាមលោក​លើក​ទី​១ និង​សង្គ្រាមលោក​ទី​២​ទៅ​ទៀត​។ សង្គ្រាមលោក​លើក​ទី​២​វា​ប៉ះ​ពាល់​តែ​ប្រទេស​ខ្លះ​ដែល​គេ​វៃ​គ្នា​ប៉ុណ្ណោះ តែ​ប្រទេស​ខ្លះ​គេ​អត់​វៃ​ គេ​​មិន​ប៉ះពាល់​ មិន​ស្លាប់​មនុស្ស​នោះ​ទេ »​។

​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា​ពេល​នេះ​រាប់រយ​ប្រទេស គ្មាន​ប្រទេស ណាមួយ​ដែល​អត់​រងផលប៉ះពាល់​​នោះ​ទេ គឺ​មាន​តែ​កូរ៉េ​ខាងជើង​ទេ ដែល​ប្រកាស​ថា​អត់​មាន​កូ​វី​ដ​១៩ ។ តែ​យើង​ទទួល​ព័ត៌មាន​មិន​ច្បាស់​នោះ​ទេ តែ​ជា​បណ្តោះអាសន្ន​យើង​ជឿ​សិន​ទៅ​ចុះ ​៕ ដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9593614