Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសជនជាតិជប៉ុនម្នាក់ដែលធ្វើតេស្តវិជ្ជមានកូវីដ១៩លើកទី១ លើកទី២ស្រាប់តែអវិជ្ជមានវិញ

បុរសជនជាតិជប៉ុនម្នាក់ដែល​ធ្វើតេស្តវិជ្ជមាន​កូវីដ១៩ បន្ទាប់ពីធ្វើដំណើរចេញពីប្រទេសថៃទៅកាន់ប្រទេសជប៉ុនវិញ បានធ្វើតេស្តផ្ទៀងផ្ទាត់ជាលើកទី ២ នៅឯមន្ទីរពេទ្យជប៉ុន ហើយជាលទ្ធផលគឺ អវិជ្ជមាន។

បុរសអាយុ ៤៧ ឆ្នាំម្នាក់ត្រូវ​​បានប្រមូលទឹកមាត់សម្រាប់ការធ្វើតេស្តមេរោគកូវីដ១៩ ​នៅអាកាសយានដ្ឋានអន្តរជាតិ​ Haneda ក្នុងទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃទី ៨ ខែសីហា។ ការធ្វើតេស្តនេះមានគោលបំណង​រក​នូវមេរោគឆ្លងកូវីដ១៩ ហើយ​លទ្ធផលលើកដំបូងគឺ វិជ្ជមាន។

បុរសនោះបានធ្វើតេស្ត​ម្តងទៀតនៅមន្ទីរពេទ្យមួយក្នុងប្រទេសជប៉ុនដោយប្រើវិធីសាស្ត្រ RT-PCR ដើម្បីរក​ហ្សែនជាក់លាក់មួយនៅក្នុងវីរុស SARS-CoV-2 ​ជាប្រភេទមេរោគឆ្លងដែលបណ្តាលឱ្យមានជំងឺកូវីដ១៩។ លទ្ធផលដែលទទួលបានលើកទី២នេះគឺអវិជ្ជមាន។ ការធ្វើតេស្តលើកទី​៣ ក៏​បានបញ្ជាក់ថា បុរសជប៉ុនម្នាក់នេះមិនមានផ្ទុកមេរោគកូវីដ១៩ដែរ។

អគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យជំងឺលោក Suwanchai Wattanayingcharoenchia បានស្នើសុំឱ្យសាធារណជនមានជំនឿចិត្តលើវិធានការពិនិត្យ និងការពារដ៏រឹងមាំរបស់ប្រទេសថៃ​។ លោកបាន​បន្ថែមថា ពិធី​ត្រួតពិនិត្យជំងឺយ៉ាងតឹងរឹងកំពុង​អនុវត្តនៅតាមច្រកព្រំដែននិងព្រលានយន្តហោះដើម្បីការពារ​ជំងឺឆ្លងក្នុងស្រុក ខណៈដែលសាធារណជនទូទៅគួរតែបន្តអនុវត្តវិធានការ​ការពារ ​ទោះបីប្រទេសថៃមិនមាន​អ្នកឆ្លងមេរោគក្នុងស្រុកអស់រយៈពេលជាច្រើនសប្តាហ៍ក៏ដោយ៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9593519