នៅម៉ោងប្រហែលជា ៨ យប់មិញនៅឆ្នេរ Jomtien ក្បែរភូមិ Soi 17 មានសត្វអណ្តើកសមុទ្រមួយក្បាលងាប់នៅលើឆ្នេរខ្សាច់ដោយមានភ្ញៀវទេសចរណ៍និងអ្នកស្រុកយ៉ាងច្រើនបានចោមរោមមើល។
យោងតាមក្រុមសង្គ្រោះមកពីកងទ័ពសមុទ្របានឱ្យដឹងថា សត្វអណ្តើកមួយក្បាលនោះទើបតែងាប់នាពេលថ្មីៗនេះហើយវាមានទម្ងន់ ៥០ គីឡូក្រាម និងមានអាយុប្រហែលជា ១៥ ឆ្នាំ។
សត្វអណ្តើកសមុទ្រនោះនឹងត្រូវយកទៅមជ្ឈមណ្ឌលអភិរក្សសត្វអណ្តើកសមុទ្រនៅ Sattahip ដើម្បីធ្វើកោសល្យវិច័យរកពីមូលហេតុពិតប្រាកដនៃការស្លាប់។ សត្វអណ្តើកសមុទ្រត្រូវបានការពារនៅតំបន់ជុំវិញក្រុង Pattaya និងមានសំបុកធម្មជាតិនៅលើកោះក្បែរ ៗ ដូចជាកោះ Khram ជាដើម៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news