Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនសង្ស័យពីរនាក់​និងមន្ត្រីទាហានម្នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅខេត្ត Pattani

​អ្នកនាំពាក្យ​នៃបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង​កងទ័ពលេខ៤ បាននិយាយនៅថ្ងៃសុក្រ​ថា អ្នកបះបោរ ២ នាក់ត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅក្នុងស្រុក Nongjik  ខេត្ត Pattani ​កាលពីថ្ងៃព្រហស្បតិ៍ ទី ១៣ សីហា ដែល​បណ្តាលឱ្យកងទ័ពម្នាក់​មាននាមជាអ្នកការពារក្នុងតំបន់ស្លាប់​។ ​

មន្ត្រីយោធាបានតាមដានជនសង្ស័យដោយចុះទៅក្នុងព្រៃមួយនៃសង្កាត់ ​Kolum  ស្រុក​Yarang ខេត្ត Pattani ​​។ ​នៅពេលចូលទៅដល់កន្លែងលាក់ខ្លួនរបស់ពួកគេ ស្រាប់តែជនសង្ស័យបើកការបាញ់ប្រហារមកកាន់ក្រុមមន្រ្តីទាហាន ដែលធ្វើឱ្យក្រុមមន្ត្រីទាហានចាំបាច់ត្រូវបាញ់តបវិញដើម្បីការពារខ្លួន។

ការបាញ់ប្រហារនេះបណ្តាលឱ្យទាហាន ៣ នាក់រងរបួស និង ស្លាប់​ជនសង្ស័យចំនួន ២ នាក់​ឈ្មោះ Masukri Sarumo និង Anwar Golae ។

នៅកន្លែងកើតហេតុ​មន្រ្តីទាហានបានរកឃើញកាំភ្លើងម៉ាក AK-47 មួយដើម កាំភ្លើងម៉ាក ​9mm មួយដើម និង​សម្ភារបោះជំរំជាច្រើនទៀត។ ក្រុមមន្ត្រីទាហានបានប៉ាន់ស្មានថា ក្រុមនេះប្រហែលជាមាន​សមាជិក ៥ នាក់ ដោយ​ ៣ នាក់បានរត់គេចខ្លួនបាត់ និងពីរនាក់ទៀត​បានស្លាប់ក្នុងការបាញ់ប្រហារ។

ក្រុមទាហានកំពុងវាយកម្ទេច​កន្លែងបោះជំរំរបស់ពួកគេចោល ដើម្បីស្វែងរកជនសង្ស័យផ្សេងទៀត​និងដើម្បីធានាសុវត្ថិភាពដល់ប្រជាជនក្នុង​ខេត្ត Pattani ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

from: https://tnaot.com/km/m/detail/article/9593345