Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេដឹកនាំប្រេស៊ីល មិនស្តាប់តាមការណែនាំរបស់​ WHO ​ទើបមានករណីឆ្លងនិងស្លាប់ច្រើន

ប្រធានាធិបតីប្រេស៊ីល ដោយសារតែខ្លាចខាតបង់សេដ្ឋកិច្ចជាតិ ហើយមិនស្តាប់តាមក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក​  ក្នុងការចាត់វិធានការទប់ស្កាត់កូវីដ​១៩ ទើបប្រទេសនេះមានអ្នក​ឆ្លងច្រើនលំដាប់លេខ២ នៅលើពិភពលោក។ លុះពេលចំនួនអ្នកស្លាប់ និងឆ្លងកាន់តែកើនខ្ពស់បំផុត រហូតធ្វើឲ្យពលរដ្ឋថ្កោលទោសយ៉ាងខ្លាំង​ បែរជាចង់ដកប្រេស៊ីល ចេញពី WHO ទៅវិញ។

មកទល់ពេលនេះ ប្រេស៊ីលមានករណីស្លាប់ដោយកូវីដ១៩ កើនដល់១០០៥នាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ៣៥ ០២៦នាក់។ ចំណែកអ្នកឆ្លងវិញ មានរហូតដល់ទៅជាង ៣ម៉ឺននាក់ ក្នុងរយៈពេល២៤ម៉ោង ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់៦៤៥ ៧៧១នាក់។

ការស្លាប់កើនឡើង ធ្វើឲ្យពលរដ្ឋថ្កោលទោសដល់ប្រធានាធិបតី និងរដ្ឋាភិបាល មិនអាចទប់ស្កាត់​ការឆ្លងកូវីដ​១៩ បាន។ ក្រោយពេលទទួលរងការថ្កោលទោសខ្លាំង បែរជាមេដឹកនាំប្រេស៊ីល ងាកទៅដើរតាមលំនាំ​អាមេរិក ដោយទម្លាក់កំហុសទាំងឡាយទៅលើអង្គការ WHO ហើយព្រមានដកខ្លួនចេញពីអង្គការសុខភាពកំពូលមួយនេះ ថែមទៀតផង។

 ប្រធានាធិបតីប្រេស៊ីល លោក ហ្សៃ បូលសូណារ៉ូ (Jair Bolsonaro) កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានព្រមានថា លោកនឹងដកប្រេស៊ីល ចេញពីអង្គការសុខភាពពិភពលោក (WHO)  ព្រោះអង្គការនេះ កំពុងតែក្លាយទៅជាបក្សនយោបាយមួយ ក្រោមសកម្មភាពពាក់ព័ន្ធនឹងការឆ្លងរាតត្បាតកូវីដ១៩។

នៅក្នុងសន្និសីទកាសែត លោក Jair Bolsonaro បានប្រកាសថា « អាមេរិកបានដកខ្លួនចេញពីអង្គការ WHO រួចហើយ។ រីឯប្រេស៊ីល ក៏នឹងត្រួតពិនិត្យដកខ្លួន ចេញពីអង្គការសុខភាពកំពូលមួយនេះផងដែរ ។ ប្រេស៊ីល មិនត្រូវការវិធានការណែនាំ ស្ដីអំពីការដោះស្រាយការឆ្លងរាលដាលកូវីដ១៩នោះឡើយ៕​ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9334407