បុរសចំណាស់អាយុ ៦៣ឆ្នាំ ម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើដំបូលអគារកាយសម្ព័ន្ធរបស់សាលាមួយនៅនឹងមុខកូនប្រុសទាំងបីនាក់របស់គាត់នៅស្រុក Muneag Chonburi កាលពីម្សិលមិញ។
ប៉ូលិសប៉ុស្តិ Ban Bueang ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុកាលពីរសៀលម្សិលមិញនៅកន្លែងហាត់ប្រាណមួយក្នុងសាលា Wat Khao Maipai ។
ក្រុមសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសពលោក Wichean Srinuan អាយុ ៦៣ ឆ្នាំដេកស្លាប់នៅលើដី។ ក្នុងហេតុការណ៍គេសង្កេតឃើញថាពុំមានក្មេងៗ នៅជិតនោះទេ។ លោក Udom Saetae អាយុ ៥៥ឆ្នាំ ជាអ្នកយាមសាលាបានប្រាប់កាសែត pattaya ថាលោកជនរងគ្រោះកំពុងជួសជុលដំបូលដែលខូចខាតដោយសារព្យុះនាពេលថ្មីៗនេះ។
លោក Somprasong Daoduangsuk អាយុ ២១ ឆ្នាំដែលកំពុងធ្វើការជាមួយជនរងគ្រោះបាននិយាយថា ពួកគេកំពុងធ្វើការជាមួយកូនប្រុស ៣ នាក់របស់ជនរងគ្រោះ។ មុនពេលកើតហេតុ ជនរងគ្រោះបានចុះពីលើដំបូលដើម្បីពិសារអាហារថ្ងៃត្រង់។ ក្រុមសង្គ្រោះបន្ទាន់ជឿជាក់ថា ជនរងគ្រោះជាន់ប៉ះដំបូលដែលមានខូចឬមិនទាន់ជួសជុល ទើបត្រូវធ្លាក់មកដល់ដីដែលមានកម្ពស់ ២៥ម៉ែត្រ ចុះក្រោម។ ក្រុមសង្គ្រោះបន្ទាន់បានប្រកាសថាជនរងគ្រោះបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news