ប្រិយមិត្តទាំងអស់គ្នាដែលធ្លាប់ចូលលេងសារមន្ទីជាតិ ប្រហែលជាធ្លាប់ឃើញហើយនូវក្បាលដំរី ក្នុងទីធ្លារសួនផ្ការសារមន្ទីជាតិ ប៉ុន្តែមិនដឹងថានេះជាអ្វី? មកពីណា? ក្បាលដំរីទាំងនេះគឺជាបំណែកស្តូបអនុស្សាវរីយ៍ (Monument Aux Morts)យុទ្ធជនខ្មែរ ដែលបាត់បង់ជីវិតក្នុងការចូលរួមច្បាំង ក្នុងសង្រាមជាមួយបារាំងក្នុងសង្រ្គាមលោកលើកទី1 ដែលមានធ្លាប់មានទីតាំង ស្ថិតនៅខាងមុខស្ថានទូតបារាំងសព្វថ្ងៃតែត្រូវបំផ្លាញក្នុងសម័យខ្មែរក្រហម បំណែកដែលសេសសល់ត្រូវបានប្រមែលប្រមូលមកដាក់នៅក្នុងសារមន្ទីជាតិ និង ត្រូវបានគេបំភ្លេចចោល។
ប្រភពរូបភាព អ៊ីនធរណេត
ប្រភពរូបភាព អ៊ីនធរណេត
បំណែកដែលសេសសល់កំពុងដាក់តាំងក្នុងបរិវេណសារមន្ទីជាតិ
ប្រភពរូបភាពៈ លោក Palgen-Maissoneuve, Mimi, 1918-1995 (អ្នកថតរូប)
អត្ថបទ និងរូបភាពដោយ ពូស្មី