
នៅថ្ងៃទី១៤ ខែសីហានេះ តារាសម្តែង Gong Yoo និងកីឡាករបាល់ទាត់ Son Heung Min នៅឯ Premier League ត្រូវបានគេប្រទះឃើញថតរូបរួមគ្នាជាមួយអ្នកថតរូប Choi Young Bin!
រូបបុរសទាំងបីនាក់ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram ថ្មីៗនេះតាមរយៈគណនីរបស់ Choi Young Bin ។ នេះបង្ហាញពីការចាប់អារម្មណ៍ជាសាធារណៈលើកដំបូងរបស់កីឡាករបាល់ទាត់ Son Heung Min ចាប់តាំងពីគាត់បានវិលត្រឡប់មកប្រទេសកូរ៉េវិញកាលពីខែមុនបន្ទាប់ពីបញ្ចប់រដូវកាល English Premier League ឆ្នាំ២០១៩-២០២០ ជាមួយក្លិប Tottenham Hotspur ។ បន្ទាប់ពីបានមកដល់ប្រទេសកូរ៉េវិញនៅថ្ងៃទី២៨ ខែកក្កដា លោក Son Heung Min បានឈប់សម្រាករយៈពេល ១៤ថ្ងៃ ។
ទន្ទឹមនឹងនេះដែរ អ្នកថតរូប Choi Young Bin, តារាសម្តែង Gong Yoo និងកីឡាករបាល់ទាត់ Son Heung Min ត្រូវបានគេស្គាល់ថាជាមិត្តជិតស្និទ្ធនឹងគ្នា ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop