ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញឆ្មក់ចូលទៅចាប់អ្នកញៀនល្បែងជល់មាន់មួយកន្លែងឃាត់ខ្លួនអ្នកជល់មាន់ខុសច្បាប់ជាច្រើននាក់ដកហូតអាគកជាច្រើនក្បាល។
ប្រត្តិបត្តិការបង្រ្កាបអ្នកញៀនល្បែងជល់មានខាងលើនេះធ្វើឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី១៥ខែសីហាឆ្នាំ២០២០
ស្ថិតនៅផ្លូវលំមួយកន្លែងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ដែលទីតាំងខាងលើនេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខទើបតែបង្ក្រាបបានមួយសប្តាហ៏កន្លងទៅថ្មីៗនេះនិងឃាត់ខ្លួនអ្នកញៀនល្បែង៥នាក់យកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការអប់រំនិងឲ្យត្រលប់មកផ្ទះវិញ។
មិនទាន់បានប៉ុន្មានថ្ងៃផងអ្នកញៀនល្បែងជល់មាននៅតែបន្តបបួលគ្នាមកលេងជល់មានភ្នាល់ម្តងទៀត ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបវិញម្តងចាប់អ្នកញៀនល្បែងជាច្រើននាក់ញាត់ចូលរថយន្តបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនិងដកហូតអាគកជាច្រើនក្បាលនិងម៉ូតូចំនួន៤គ្រឿង៕ដោយ៖ សួង សាម