Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីតាំងផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ត្រូវបានសមត្ថកិច្ចចុះបង្រ្កាបជាលើកទី៥

កម្លាំងប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្តាល បានធ្វើការ​ចុះបង្រ្កាបទីតាំងផលិតស្ករត្នោតមួយកន្លែង ដោយសម្រេចដកហូត ផលិតផលក្លែងក្លាយមួយចំនួន ដើម្បីទប់ស្កាត់ការ​ចរាចរលក់​នៅ​លើទីផ្សារ។

ការចុះបង្រ្កាបទីតាំងផលិតកែច្នៃស្ករត្នោតក្លែងក្លាយនេះ គឺបានធ្វើឡើង កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​រំលិច ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល។

មុនឈានដល់ការចុះបង្រ្កាបទីតាំងខាងលើនេះ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានចុះធ្វើការណែនាំម្ចាស់អាជីវកម្មជាច្រើនលើកច្រើនសារ ដោយ​ហាមមិនឱ្យ​លួចលាក់​ផលិត​ស្ករត្នោត​ក្លែងក្លាយជាបន្តទៀត រហូតមកដល់ពេលនេះ ទើប​ឈាន​ដល់ការឃាត់ខ្លួនម្ចាស់អាជីវកម្ម ឈ្មោះ ជុន មុំ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ព្រមទាំងធ្វើការរឹបអូសផលិត​ផល​ក្លែងក្លាយ ដែលបានផលិត​បំរុង​នឹង​លក់​នៅលើទីផ្សារ មួយចំនួនផងដែរ។

​លោក​ឧត្តមសេនីយ៍ត្រី លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​មានមុខរបរ​ផលិត​កែ​ច្នៃ​ស្ករត្នោត​ក្លែងក្លាយ ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច ​ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យ​បញ្ឈប់​ផលិត​ស្ករត្នោត​ក្លែងក្លាយ ​ចំនួន​៥​លើក​រួច​មក​ហើយ។

រហូតមកដល់ពេលនេះទើបសមត្ថកិច្ច ធ្វើការឃាត់ខ្លួន​ ម្ចាស់ទីតាំងខាង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9591334