Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តភូកេតអនុញ្ញាតឱ្យបើកដំណើរការឆ្នេរសមុទ្រទាំងអស់ឡើងវិញនៅថ្ងៃទី៩ ខែមិថុនានេះ

អភិបាលខេត្តភូកេតលោក​ Phakaphong Tavipatana បានប្រកាសនៅថ្ងៃសៅរ៍ថា ​ ឆ្នេរសមុទ្រនៅខេត្តភូកេតទាំងអស់នឹងបើកដំណើរការឡើងវិញនៅថ្ងៃអង្គារ ទី៩ ខែមិថុនាខាងមុខនេះ​ ។  

ការបើកឆ្នេរឡើងវិញត្រូវបានអនុម័តក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃ​ខេត្តនៅសាលាខេត្តភូកេតនៅថ្ងៃនេះ។ ការប្រកាសនេះត្រូវបានចុះផ្សាយដោយការិយាល័យ​នាយកដ្ឋានទំនាក់ទំនងសាធារណៈនៃប្រទេសថៃនៅលើទំព័រហ្វេសប៊ុកផ្លូវការ​តែម្តង។ គោលការណ៍ណែនាំសម្រាប់អ្នក​ទេសចរមកលេងតាមឆ្នេរនិងប្រតិបត្តិករអាជីវកម្មត្រូវតែអនុវត្តតាម​ការ​គោលការណ៍រក្សាគម្លាតជាកត្តាចាំបាច់បំផុត។

រូបតំណាង

តាមរយៈប្រកាសដដែលនេះ ការិយាល័យ ​PRភូកេត ក៏បានប្រកាសបើកការិយាល័យដឹកជញ្ជូនផ្លូវគោកខេត្តភូកេត​ចាប់ពីថ្ងៃទី៨ ខែមិថុនា​ ហើយសេវាកម្មទាំងអស់នឹងចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃទី២២ ខែមិថុនា។ សាលាបើកបរក៏ត្រូវបានអនុញ្ញាតឱ្យបើកវិញផងដែរ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Phuket News

from: https://tnaot.com/km/m/detail/article/9334396