អាជ្ញាធរថៃ កំពុងធ្វើការឃាត់ខ្លួន ពលករខ្មែរ២៩នាក់ ខណៈពេលលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅស្រុកតាប្រាយ៉ា ខេត្តស្រះកែវឈម ទឹកដីកម្ពុជា ស្រុកថ្ម ពួក ខេត្តបន្ទាយមានជ័យ។
នៅក្នុងហេតុការណ៍ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ជាជាតិថៃ ដែលបានជាប់ចោទជាមេខ្យល់ ក្នុងការដឹកនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់។
បើតាមការសាកសួរពលករទាំងនេះបានឱ្យដឹងថា ពួកគេបានចំណាយប្រាក់ ទៅឲ្យមេខ្យល់ក្នុងម្នាក់៤៦០០បាត ប៉ុន្តែមេខ្យល់យកមុន ក្នុងម្នាក់២០០០។
ក្នុងចំណោមនេះពលករ៥នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់ពេលកំពុងជិះរថយន្តចេញពីព្រំដែន ចូលក្នុងស្រុកតាប្រាយ៉ា ប្រទេសថៃ។ លុះ៣ម៉ោងក្រោយមក មានពលករ២៤នាក់ផ្សេងទៀត បានដើរដោយថ្មើរជើង នៅក្នុងទឹកដីថៃ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនដូចគ្នា៕ ដោយ៖ត្នោត