Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការសាងសង់ប្រព័ន្ធផ្លូវទឹកបានផ្អាក​ អ្នកម៉ៅការ​ប្រឈមនឹងការផាកពិន័យដល់ទៅ ១.៨លានបាត

ការងារសាងសង់ប្រព័ន្ធផ្លូវ​ទឹកនៅ​ភូមិ Ha Tanwa និងភូមិ ​ Soi Sukhumvit ៤៥ ត្រូវបានពន្យារពេលធ្វើឱ្យអ្នកម៉ៅការសាងសង់ត្រូវផាកពិន័យជាប្រាក់ចំនួន ១.៨ លានបាត។ កាលបរិច្ឆេទផុតកំណត់នៃការសាងសង់ថ្មីនឹងមានរយៈពេលពីរខែ។

ប្រជាជនក្នុងតំបន់បានត្អូញត្អែរទៅកាន់អ្នកយកព័ត៌មាន The Pattaya News អំពីបញ្ហា​នៅភូមិ​ Ha Tanwa​ ក្នុងសង្កាត់​ Nongprue  នៅពេលដែលអ្នកម៉ៅការ​មិន​បញ្ចប់ការងារឱ្យបានទាន់ពេលវេលា ហើយផ្លូវនេះ​បានផ្អាកការសាងសង់រយៈពេល ៥ ខែមកហើយ។ អ្នកស្រុកម្នាក់បានប្រាប់កាសែត The Pattaya News ​ថា ការសាងសង់នេះគួរតែ​ធ្វើរួចរាល់យូរខែមុនមកម្ល៉េះ ប៉ុន្តែ​អ្នកម៉ៅការបានផ្អាកការសាងសង់​រយៈពេល ៥ ខែមុន​ហើយមិនទាន់ឃើញមកបន្តការងារទៀត។ ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានបន្ថែមថាការពន្យារពេលនេះ បានបង្កការខូចខាតផ្លូវ​ និងបង្កផលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុករបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។

លោក Anuwat Laothongkam មន្ត្រីអង្គភាពសាធារណៈការក្រុង Pattaya បាន​មានប្រសាសន៍ប្រាប់ The Pattaya News ថា ការងារនេះបានបញ្ចប់ត្រឹមតែ ៥០% ប៉ុណ្ណោះ។ អ្នកម៉ៅការនឹងត្រូវពិន័យចំនួន ១.៨លានបាត សម្រាប់ការពន្យារ​។ លោកបានបន្ថែមថា ការស្ថាបនាថ្មី(បន្ត)ត្រូវតែបញ្ចប់ក្នុងរយៈពេល ២ ខែទៀត។ គួរបញ្ជាក់ផងដែរថា មិនត្រឹមតែភូមិទាំងពីរខាងលើនោះទេដែលត្រូវពន្យារពេល នៅមានកន្លែងផ្សេងមួយចំនួនទៀតដែលត្រូវពន្យារពេលសាងសង់។ ​អ្នកម៉ៅការ​មួយចំនួនបានអះអាងថា ការពន្យារពេលគឺដោយសារតែការដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងអំឡុងពេលមេរោគកូវីដ១៩ផ្ទុះឡើង ប៉ុន្តែមន្រ្តីទីក្រុងមិនយល់ស្របទេ ដោយបាន​អះអាងទៅខាងភាគីម៉ៅការវិញថា ពេលវេលាផុតកំណត់កាលពីដំបូងឡើយ គឺមុន​ការដាក់ប្រទេសក្នុងគ្រាអាសន្នទៅទៀត៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9591082