Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិថៃមកពីរបរទេសចំនួន ២នាក់ទៀតហើយដែលឆ្លងមេរោគកូវីដ-១៩

កាលពីថ្ងៃសៅរ៍ប្រទេសថៃបានរាយការណ៍ថាមានករណីថ្មីនៃអ្នកឆ្លង​មេរោគកូវីដ-១៩ចំនួន ២នាក់បន្ថែមទៀតដែលសុទ្ធតែអ្នកត្រឡប់មកពីបរទេស ​ហើយគ្មានអ្នកស្លាប់ថ្មីទេ។ តួលេខនេះ​នាំឱ្យមាន​អ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ទៅ ៣១០៤ នាក់ និងមានអ្នកស្លាប់សរុបចំនួន ៥៨នាក់។

លោកស្រី Panprapa Yongtrakul អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍មេរោគកូវីដ-១៩ របស់រដ្ឋាភិបាលបានមានប្រសាសន៍ថា អ្នកជំងឺថ្មីចំនួនពីរនាក់ជាអ្នកដែលត្រឡប់មកពីប្រទេសរុស្ស៊ី និងគុយវែត ដែលបានស្នាក់នៅកន្លែងដាក់ឱ្យនៅដាច់ដោយឡែក​​។ និស្សិតអាយុ ២២ឆ្នាំ មកពីប្រទេសរុស្ស៊ី​ដែលស្នាក់នៅមជ្ឈមណ្ឌលរដ្ឋមួយនៃខេត្ត ​Chon Buri ​តាំងពីថ្ងៃចន្ទ។ ​គាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ​​ កាលពីថ្ងៃព្រហស្បតិ៍ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយ​នៃខេត្តនេះ។ អ្នកឆ្លងថ្មីទី២គឺជាបុគ្គលិករោងចក្រអាយុ ៣៩ឆ្នាំ មកពីប្រទេសគុយវ៉ែត​ ស្ថិតនៅក្នុងមណ្ឌលដាច់ដោយឡែករបស់រដ្ឋនៃទីក្រុងបាងកក​តាំងពីថ្ងៃទី២៤ ខែឧសភា។ ការធ្វើតេស្តលើកដំបូងបង្ហាញថាគាត់មិនឆ្លងនោះទេ ប៉ុន្តែគាត់បានធ្វើតេស្តវិជ្ជមាននៅក្នុងការធ្វើតេស្តលើកទី២ កាលពីថ្ងៃព្រហស្បតិ៍។ ​គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកកដើម្បីសម្រាកព្យាបាល។

រូបតំណាង

អ្នកឆ្លងថ្មីបាន​កើនចំនួន​ដល់ ៣១០៤នាក់ ដោយមាន ៧៥ នាក់​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ ហើយចំនួនអ្នកស្លាប់នៅតែរក្សាចំនួន ៥៨នាក់ដដែល។ ​រយៈពេល១២ថ្ងៃមកនេះ​គេឃើញថា អ្នកឆ្លងថ្មីទាំងអស់សុទ្ធតែជាអ្នកមកពីបរទេស រីឯអ្នកឆ្លងក្នុងស្រុកគឺមិនមាននោះទេ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9334270