កណ្ដាល៖ បុរសចំណាស់ល្មោភកាមម្នាក់ ចាប់ក្មេងស្រីជាអនិតិជនរំលោភរហូតមានផ្ទៃពោះ៥ខែ ម្ដាយក្មេងស្រីរងគ្រោះទើបដឹង ក៏សម្រេចប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២០ខែមីនា ឆ្នាំ២០២០ វេលម៉ោង១០និង៣០នាទី នៅចំណុចព្រៃខាងក្រោយផ្ទះជនរងគ្រោះស្ថិតនៅភូមិក្បាលកោះត្បូងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អាត ពុយ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលេងភ្លេងខ្មែរមានទីលំនៅភូមិក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកក្មេងស្រីរងគ្រោះស្រីអាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ មានទីលំនៅភូមិក្បាលកោះត្បូង.ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២០ ខែមិនាឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះរួមភេទដោយអោយលុយចំនួន២ម៉ឺនរៀល តែក្មេងស្រីរងគ្រោះមិនព្រមទេ ពេលនោះជនសង្ស័យក៏បានចាប់អូសដៃជនរងគ្រោះចូលព្រៃក្រោយផ្ទះរួចបានធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះបានសម្រេចបានចំនួន២ដង។ លុះមកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី ថ្ងៃចូលឆ្នាំទីពីរ ជនសង្ស័យបានលួងលោមក្មេងស្រីរងគ្រោះទៅព្រៃខាងក្រោយផ្ទះទៀតកន្លែងដដែលរួចបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចម្តងទៀតហើយជនសង្ស័យបានអោយលុយទៅជនរងគ្រោះចំនួន២ម៉ឺនរៀល ។
រហូតមកដល់នៅថ្ងៃទី៩ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី ជនសង្ស័យបានលួងលោមជនរងគ្រោះទៅព្រៃខាងក្រោយផ្ទះកន្លែងដដែលរួចបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចចំនួន២ដងទៀតហើយជនសង្ស័យបានអោយលុយទៅជនរងគ្រោះចំនួន២ម៉ឺន។ លុះនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៦និង៣០នាទី ម្តាយក្មេងស្រីរងគ្រោះបានសង្ស័យថាកូនស្រីមានផ្ទៃពោះក៏បានទិញឧបករណ៍ពិនិត្យទឹកនោមឃើញថា កូនមានផ្ទៃពោះពិតមែន ហើយមកដល់ព្រឹកឡើងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧ព្រឹក ម្តាយជនរងគ្រោះបានយកកូនស្រីទៅអោយគ្រូពេទ្យពិនិត្យមើល ហើយគ្រូពេទ្យបាននិយាយថាជនរងគ្រោះមានផ្ទៃពោះចំនួន៥ខែហើយ។ ពេលនោះម្តាយជនរងគ្រោះបានសួរនាំកូនស្រីថាកូនឯងខូចខ្លួនខូចប្រាណជាមួយអ្នកណា ពេលនោះជនរងគ្រោះបាននិយយាយប្រាប់ម្តាយថាជាមួយឈ្មោះ.អាតពុយ(ជនសង្ស័យ)ហើយម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាតែម្តង។ ពេលទទួលបានពាក្យបណ្តឹងពីម្តាយជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលកោះខ្សាច់ទន្លាបានកោះហៅជនសង្ស័យយកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានចាប់រំលោភទៅលើជនរងបណ្តាលអោយមានផ្ទៃពោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសុំរឿងចាត់ការតមនីតិវីធី៕ផេង ភាព