Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការសុខភាពពិភពលោក៖ ២៤ម៉ោង កូវីដ១៩ឆ្លងជិត១២ម៉ឺនករណី

អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានសរសេរ នៅក្នុងព្រឹត្ដិបត្រប្រចាំថ្ងៃរបស់ខ្លួន ចុះផ្សាយ កាលពីល្ងាច ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០ថា មានការឆ្លងកូរ៉ូណាវីរុស ប្រភេទថ្មី ជិត១២០ ០០០ករណី ត្រូវបានកត់ត្រា នៅទូទាំងពិភពលោក កាលពីថ្ងៃកន្លងមកនេះ។ ករណីថ្មីនេះ ធ្វើឲ្យចំនួនឆ្លងសរុបលើសពី ៦,៥លាននាក់។

បើតាមភ្នាក់ងារសារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានដកស្រង់ប្រភពយកមកចុះផ្សាយ នៅថ្ងៃទី៦ ខែមិថុនា ថា បើគិតត្រឹម ថ្ងៃទី៥ ខែមិថុនា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ នៅលើពិភពលោក មានចំនួន ៦ ៥៣៥ ៣៥៤នាក់។ រីឯចំនួនអ្នកស្លាប់ ពាក់ព័ន្ធនឹងជំងឺនេះ មានចំនួន ៣៩៧ ១៥៥នាក់ នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានករណីឆ្លង ១១៨ ៥២៦នាក់ និងស្លាប់ ៤ ២៨៨នាក់។ រីឯស្ថិតិ​របស់អង្គការសុខភាពពិភពលោកខាងលើនេះ បានផ្អែកទៅលើទិន្នន័យផ្លូវការ បានមកពីបណ្ដាប្រទេសនានា។ 

តំបន់អាមេរិកខាងត្បូង និងខាងជើង ត្រូវបានកត់ត្រាពីចំនួនអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដោយមានអ្នកឆ្លងសរុប ៣ ០៨៤ ៥១៧នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ ករណីឆ្លងថ្មី មានចំនួន ៦១ ៦៩៣នាក់ និងស្លាប់ ៣ ៧២៣នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុប នៅក្នុងតំបន់នេះ កើនដល់ ១៧២ ២៧៦នាក់។ 

ដោយឡែកតំបន់អឺរ៉ុប មានអ្នកឆ្លងសរុប ២ ២៣០ ៧០៦នាក់ និងស្លាប់ ១៨២ ១៦៥នាក់។ ប៉ុន្ដែ​​ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ ចំនួនអ្នកឆ្លង ១៩ ៥៥៨នាក់ និងស្លាប់ ១៤៣នាក់។

 តំបន់សមុទ្រមេឌីទែរ៉ាណេ មានអ្នកឆ្លង ៥៨៧ ០៣០នាក់ និងស្លាប់ ១៣ ៧២០នាក់។ នៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានអ្នកឆ្លង ១៧ ០០៤នាក់ និងស្លាប់ ២៦២នាក់។ 

ទោះជាយ៉ាងណា អាមេរិក ជាប្រទេសរងគ្រោះដោយសារកូវីដ១៩ច្រើនជាងគេបំផុត នៅលើពិភពលោក (មានអ្នកឆ្លង១ ៨៣៧ ៨០៣នាក់), ប្រេស៊ីល (ឆ្លង៥៨៤ ០១៦នាក់), រុស្ស៊ី (៤៤៩ ៨៣៤នាក់), អង់គ្លេស (២៨១ ៦៦៥នាក់), អេស្ប៉ាញ (២៤០ ៦៦០នាក់), អ៊ីតាលី (២៣៤ ០១៣នាក់), ឥណ្ឌា (២២៦ ៧៧០នាក់), អាល្លឺម៉ង់ (១៨៣ ២៧១នាក់), ប៉េរូ (១៧៨ ៩១៤នាក់) និងតួកគី (១៦៧ ៤៧០នាក់)។ 

សូមជម្រាប់ថា វីរុសកូរ៉ូណា ឬកូវីដ១៩ (ដែលគេស្គាល់ជាដំបូងថា 2019-nCoV) ត្រូវបានរាយការណ៍ថា បានកើតឡើង នៅក្នុងទីក្រុងវូហា ខេត្តហ៊ូប៉ី នាភាគកណ្ដាលប្រទេសចិន​ កាលពីចុងឆ្នាំ២០១៩។ ទីក្រុងនោះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មដ៏ធំរបស់ចិន ដោយមានប្រជាជន ១២លាននាក់រស់នៅ។ ចាប់តាំងពីពេលនេះ មេរោគនេះ​បានរីករាលដាលដល់តំបន់ជាច្រើន នៅលើពិភពលោក។ រហូតមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ទើប WHO ប្រកាសពីការរាតត្បាត នៃកូរ៉ូណាវីរុសនេះ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9333736