អាមេរិក-សហភាពអឹរ៉ុប ៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងលោក BRUNO LE MAIRE ថ្លែងនាថ្ងៃទី១៣ សីហាថា សហរដ្ឋអាមេរិកបានរក្សាទុកការយកពន្ធទណ្ឌកម្មរបស់ខ្លួនប្រឆាំងបណ្ដាផលិតផលអឹរ៉ុប ក៏ទោះបីជាកាយវិការរបស់ក្រុមហ៊ុនAIRBUS ដែលពេលនេះសុខចិត្តធ្វើតាមបណ្ដាបែបបទរបស់អង្គការពាណិជ្ជកម្មពិភពលោកWTO ក៏ដោយ ។ នោះជាការសម្រេចរបស់អាមេរិក ដែលសហភាពអឺរ៉ុបត្រូវរៀបចំខ្លួនតបតវិញយ៉ាងម៉ឺងម៉ាត់ ។
នេះជាដំណាក់កាលចុងក្រោយមកដល់ពេលនេះនៃជម្លោះ រវាងសហរដ្ឋអាមេរិក និងសហភាពអឹរ៉ុបជុំវិញទំនាស់ពាណិជ្ចកម្មដែលមានចាប់តាំងពីឆ្នាំ២០០៤មក ទាក់ទិននឹងជំនួយសាធារណៈ ជួយដល់ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប AIRBUS និងក្រុមហ៊ុនផលិតយន្តហោះអាមេរិកប៊ូអ៊ីង ។
កាលពីឆ្នាំទៅមិញ WTO បានអនុញ្ញាតឲ្យក្រុងវ៉ាស៊ិនតោន យកពន្ធមានទឹកប្រាក់ជិត៧,៥ពាន់លានដុល្លារ លើបណ្ដាផលិតផលនាំចូលពីអឹរ៉ុបក្នុង១ឆ្នាំៗ ដែលនោះជាការដាក់ទណ្ឌកម្មធ្ងន់បំផុតពុំធ្លាប់មានរបស់ WTO ។ ចាប់តាំងពីក្រុងវ៉ាស៊ិនតោនយកពន្ធគយទណ្ឌកម្មលើផលិតផលនាំចូលមួយចំនួនរបស់សហភាពអឹរ៉ុបដូចជាស្រា ហ្វ្រូម៉ា ប្រេងអូលីវក្នុងកម្រិត២៥% ការយកពន្ធ១០%លើយន្តហោះ AIRBUS ដល់ខែមីនាខាងមុខនឹងដំឡើងដល់១៥% ។
លោកត្រាំលើកឡើងថាសហភាពអឺរ៉ុបតាមពិតទៅអាក្រក់ជាងចិនទៅទៀត ដោយលោកចោទប្រកាន់ជាពិសេសដល់បណ្ដាប្រទេសអឹរ៉ុបថា ឆ្លៀតកេញយកចំណេញលើអាមេរិកដោយមិនជួយចេញប្រាក់ទ្រទ្រង់ដល់អូតង់ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព