Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រាន់តែផុស ១ លើអ៊ីធឺណេតអាចបំផ្លាញអាជីពតារានេះបាន

កេរ្តិ៍ឈ្មោះល្បីល្បាញមិនមែនជារឿងងាយស្រួលនឹងសាងបាននោះទេ ពោលគឺវាមិនមែនជារឿងដែលមនុស្សគ្រប់គ្នាសុទ្ធតែធ្វើបានឡើយ។ សព្វថ្ងៃប្រព័ន្ធអ៊ីនធឺណេតខ្លាំងមិនថាមនុស្សធម្មតា ឬតារាសុទ្ធតែមានឱកាសល្បីល្បាញ ហើយក៏មានភាពប្រថុយប្រថានខ្ពស់ក្នុងការបាត់បង់ដូចគ្នា គ្រាន់តែភ្លាត់ស្នៀតបន្តិចនឹងកេរ្តិ៍ឈ្មោះភ្លាមៗ ហើយទទួលរងនូវពាក្យដៀលនិងជេរស្ដីពីមហាជនតាមបណ្ដាញអ៊ីនធឺណេត។

១. តារា Hip-Hop ដ៏ល្បី Azealia Banks

កាលពីឆ្នាំ ២០១៦ តារាចម្រៀង Hip-Hop ជនជាតិអាមេរិកដ៏ល្បីឈ្មោះ Azealia Banks ចោទប្រកាន់បុរសជនជាតិប៉ាគីស្ថាន Zayn Malik ថាលួចចម្លងស្នាដៃ។ នាងបានផ្សាយវាទៅលើគណនី Twitter ហើយបានជ្រុលរហូតដល់និយាយដល់រឿងសញ្ជាតិរបស់ Zayn Malik។

ជាលទ្ធផល គណនីរបស់នាងត្រូវបានគេបិទបណ្ដោះអាសន្ន ហើយក្រោយមក Azealia ត្រូវបានគេដកចេញពីកម្មវិធី London Music Festival Born and Bred។

២. តារាបង្ហាញម៉ូដ Amena Khan

តារាបង្ហាញម៉ូដ British មកពីប៉ាគីស្ថាន Amena Khan ហៀបនឹងបានជាម៉ូដែលដំបូងគេពាក់ឈុតហ៊ីចាប(hijab) ដែលក្លាយជាអ្នកតំណាងមុខមាត់ឲ្យ L’Oreal។

តែគួរតែស្ដាយការងារដ៏មានកិត្តិយសនេះបែរជាមិនបានកើតឡើង ដោយសារតែបណ្ដាលអ្នកលេង Twitter បាននាំគ្នារំលឹកឡើងពីផុសចាស់មួយរបស់នាង ដែលបាននិយាយមើលងាយទៅដល់ប្រជាជនជ្វីហ្វនិងអ៊ីស្រាអែល ហើយលុបចោលនៅឆ្នាំ ២០១៤។

៣. តារាបង្ហាញម៉ូដ Gigi Hadid

ក្នុងឆ្នាំ ២០១៧ តារាម៉ូដែលដ៏ល្បីល្បាញ Gigi Hadid បានទៅលេងហាងអាហារចិនមួយកន្លែង។ នាងបានឃើញនំ Cookie មួយមានទម្រង់ដូចព្រះកេសរបស់ព្រះពុទ្ធ នាងបានដាក់វាជិតមុខហើយធ្វើទឹកមុខត្រាប់ឲ្យស្រដៀង។

ប្អូនស្រីនាងឈ្មោះ Bella បានផុសវីឌីអូនោះទៅលើ Twitter បន្ទាប់មកមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានសំដែងការមិនពេញចិត្តចំពោះអាកប្បកិរិយាសាសនានិយមរបស់នាង រហូតដល់នាងចេញមុខសុំទោសជាសាធារណៈ។

នៅទីបំផុត Gigi ត្រូវបានគេបិដិសេធមិនផ្ដល់ទិដ្ឋាការប្រទេសចិន ដែលធ្វើឲ្យនាងមិនអាចចូលរួមកម្មវិធីបង្ហាញដ៏ល្បីរបស់ក្រុមហ៊ុន Victoria (Vectoria’s Secret show) នៅសៀងហៃ។

នេះជាទង្វើរដែលខ្វះការពិចារណា ដូច្នេះហើយមុននឹងធ្វើអ្វីមួយផុសចូលទៅក្នុងបណ្ដាញសង្គមសូមគិតគូឲ្យមែនទែន ប្រយ័ត្នខុសមួយពេលស្ដាយមួយជីវិត។

ប្រែសម្រួល៖ រីតា

from: https://tnaot.com/km/m/detail/article/9590503