តាមក្បួនហោរាសាស្ត្រ ថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឆ្នាំវក ឆុងជាមួយខាល។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះឃើញថាការប្រកបការងារមិនសូវមានការជឿនលឿនទៅមុខទេពិសេសងាយកើតរឿងរ៉ាវចម្រូងចម្រាសទៀតផង។
ជំនួញ ៖ មានការជឿនលឿនទៅមុខគ្រាន់បើ ហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរក៏តែងសមដូចប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំបើលោកអ្នកចង់ចូលស្តីដណ្តឹងឬរៀបអាពាហ៍ពិពាហ៍ជាឱកាសល្អប្រពៃបំផុត។
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីគប្បីសន្សឹមៗកុំបំបោល ហើយត្រូវចងចាំថាការធ្វើយឺតតែសម្រេចលទ្ធផលប្រសើរជាងធ្វើលឿនហើយខុសនោះមិនល្អសោះឡើយ។
ជំនួញ ៖ គ្មានអ្វីចោទជាបញ្ហាធ្ងន់ធ្ងរឡើយ ប៉ុន្តែលោកអ្នកត្រូវចេះរកផលកម្រៃបន្ថែមទើបអាចមានភាពធូរស្បើយនៅគ្រាខាងមុខ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេពិសេសចូរប្រយ័ត្ននិរតីបន្តិចពីព្រោះងាយជួបបញ្ហាជាងសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំងាយមានភាពប្រេះឆានិងជម្លោះវិវាទផងចូរប្រយ័ត្នសម្តីវាចាដាក់គ្នាបន្តិច ។
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើលោកអ្នកចង់ធ្វើអ្វីមួយតែងផ្តល់ក្តីសង្ឃឹមនិងឆ្លើយតបដូចសេចក្តីប្រាថ្នា។ក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងជាមួយអ្នកដទៃក៏តែងឆាប់ចុះសម្រុងគ្នានិងទទួលជោគជ័យច្រើនផង។
ជំនួញ ៖ ពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានការស្រស់ស្រាយហើយបើលោកអ្នកមានទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយហើយ។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក ល្អប្រសើរ ហេតុនេះទោះធ្វើអ្វីក៏តែងផ្តល់ផលល្អមកវិញជានិច្ច។
ជំនួញ ៖ បើចង់បោះទុនតូចធំមិនមានទាស់ខុសអ្វីដែរគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងផលអាក្រក់ឬត្រូវខាតឡុងចុងនៅពេលណាមួយមកវិញ។
ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់ទៅមុខល្អហើយបើមានជម្លោះវិវាទហើយចង់ផ្សះផ្សាជាពេលវេលាល្អបំផុត។
ឆ្នាំរោង
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតក្រឡាប់ចាក់បានធ្លាក់មកស្រុតចុះវិញ ម្ល៉ោះហើយទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើង។
ជំនួញ ៖ ការរកផលកម្រៃទោះមានភាពជឿនលឿនទៅមុខក្តីតែក៏មានភាពប្រទាំងប្រទើសមិនស្ទើរដែរទេ។ក្រៅពីនេះដំណើរចេញក្រៅផ្ទះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយពិសេសក្រុមមនុស្សភេទផ្ទុយគ្នាតែម្តង។
ស្នេហា ៖ កំលោះក្រមុំភាគីម្ខាងទៀតអាចកើតមានចិត្តរេនិងមានការប្រែក្រឡាស់ច្រើនគប្បីមានការប្រយ័ត្នប្រយែង។
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារងាយខុសញឹកញាប់ និងពិសេសកិច្ចការងារតែងយឺតយូរថែមទៀតគប្បីប្រយ័ត្នប្រយែង។ក្រៅពីនេះការបំពេញការងារឱ្យប្រយ័ត្នបញ្ហាឯកសារបន្តិចពីព្រោះងាយបាត់បង់និងបង្កបញ្ហាមកឱ្យណាស់។
ជំនួញ ៖ ថ្ងៃនេះទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយ ។
ស្នេហា ៖ កំលោះក្រមុំមានដំណើរថយក្រោយហើយងាយមានជម្លោះវិវាទដូចនេះគួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌនិងភាពចង់ចាញ់ឈ្នះគ្នាចេញពីខ្លួនទើបគ្មានរឿងដំបៅទ្រូងនាគ្រាខាងមុខ។
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងជឿនលឿនទៅមុខនិងហុចជាលទ្ធផលមកវិញគ្រាន់កក់ក្តៅ។
ជំនួញ ៖ មានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់ផង។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងស្វាគមន៍ជានិច្ច។
ការងារ ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចឯបើថយក្រោយវិញនោះឆាប់រហ័សណាស់គប្បីមានការប្រយ័ត្នប្រយែង។
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះមានបញ្ហាមិនល្អខ្លះៗចូលយាយីផងដូចនេះរាល់ការប្រកបកិច្ចការងារអ្វីតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយឈានចូលកើត។
ជំនួញ ៖ ការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើមានការផ្សំផ្គុំគ្រួសារឬចូលស្តីដណ្តឹងជាពេលវេលាល្អប្រពៃបំផុត។
ឆ្នាំវក
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារអ្វីតែងជួបបញ្ហាស្មុគស្មាញនិងពិសេសក្រុមមនុស្សតាមព្យាបាទយាយីច្រើនផង។សម្រាប់ថ្ងៃនេះដែរដួងរាសីល្អជាមធ្យមដូចនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកមិនអាចលោភលន់បានទេពីព្រោះថាផលល្អក្រក់នោះក៏មានច្រើននៅចំពោះមុខ។
ជំនួញ ៖ ជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។
ស្នេហា ៖ ប្រុសស្រីមានការចាប់កំហុសព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ។
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេពិសេសបើចង់ប្រកបការងាររយះពេលវែងឬបណ្តាក់ទុនលើអ្វីមួយគប្បីគិតគូឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេផលមិនល្អងាយឈានចូលផង។
ជំនួញ ៖ ការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា។
ឆ្នាំច
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើចង់លេងហ៊ុនឬបណ្តាក់ទុនរកស៊ីអ្វីក៏តែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ក្នុងថ្ងៃនេះដែរដោយសារដួងរាសីគាប់ប្រសើរដូចនេះលោកអ្នកគប្បីរកការងារថ្មីៗបំពេញពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។
ជំនួញ ៖ មិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។
ស្នេហា ៖ កំលោះក្រមុំមានភាពលូតលាស់ទៅមុខនិងត្រជាក់ត្រជុំប្រពៃ។
ឆ្នាំកុរ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាចោទឡើង។
ជំនួញ ៖ ទាំងការជួញទីជិតឆ្ងាយលោកអ្នកអាចត្រូវគេប្រឆាំងនិងស្តីបន្ទោសផងគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតផលអាក្រក់ៗទាំងពួងទៅរួច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំពុំគប្បីយកភាពប្រកែប្រកាន់ដាក់ក្នុងចិត្តច្រើនពេកឡើយប្រយ័ត្នឥតការអ្វីសោះនាំតែកើតរឿងរាវជម្លោះវិវាទ៕ ប្រភព៖ Cen