Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទ “Daddy” របស់ PSY សម្តែងជាមួយ CL ក្លាយជា MV ទី៤ ដែលមានអ្នកចូលទស្សនា ៥០០លានដង

នៅថ្ងៃទី០៥ ខែមិថុនា ម្សិលមិញ វីដេអូបទចម្រៀង “Daddy” របស់កំពូលតារាចម្រៀង PSY ដែលសម្តែងជាមួយ CL មានអ្នកចូលទស្សនា ៥០០លានដង ក្នុងបណ្តាញសង្គម YouTube ។ វីដេអូចម្រៀងនេះត្រូវបានចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ហើយបទចម្រៀងនេះ គឺជាបទ នៃអាល់ប៊ុម “Chiljip PSY-da.” ទី៧ របស់គាត់ផងដែរ ។

បទចម្រៀង “Daddy” នេះ គឺជាបទចម្រៀងទី៤ ដែលទទួលអ្នកចូលទស្សនា ៥០០លានដង បន្ទាប់បទ “Gentleman”, បទ “Gentleman” ,និងបទ “Gentleman” ft HyunA ។ 

ថ្មីៗនេះ កំពូលតារាចម្រៀង PSY ក៏បានសម្តែងការអរគុណទៅកាន់អ្នកគាំទ្រនៅលើគណនីបណ្តាញសង្គម Instagram ផ្លូវការរបស់គាត់ ដោយបង្ហោះរូបភាពអបអរសាទរ នៃសមិទ្ធិផលថ្មីនេះ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9333343