Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យល់ដឹងពី៖ វិធីការពារខ្លួនពីជំងឺឆ្លង

សុខភាព៖ បើអ្នកមាននូវសញ្ញាគ្រុនក្តៅ អស់កម្លាំង ឈឺសាច់ដុំ ក្អក ឬរាក មានន័យថាអ្នកកំពុងស្ថិតក្នុងការបង្ករោគ ឬជំងឺឆ្លងណាមួយដែលអាចជា បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬពពួកផ្សិត។

តើមេរោគទាំងនេះឆ្លងបែបណា? តើអ្នកដឹងទេថា គួរការពារពីការចម្លងបានដោយរបៀបណាខ្លះ?

១. របៀបឆ្លង

មិនថាជា បាក់តេរី វីរុស ប៉ារ៉ាស៊ី ឬផ្សិតទេ អាចចម្លងចូលក្នុងរាងកាយរបស់អ្នកដោយផ្ទាល់ដូចជា ការថើប ក្អក ឬកណ្តាស់ និងការប៉ះផ្ទាល់ជាមួយអ្នកជំងឺ ការខាំ ឬខ្វាចពីសត្វដែលឈឺ ឬសត្វផ្ទុកមេរោគ និងអាចពីម្តាយទៅទារកក្នុងផ្ទៃ។ អ្នកក៏អាចឆ្លងដោយមិនផ្ទាល់ តាមរយៈសម្ភារៈអ្នកជំងឺប្រើមានផ្ទុកមេរោគដែលធន់នឹងបរិយាកាសខាងក្រៅ និងអាចឆ្លងបើអ្នកប៉ះពាល់សម្ភារៈទាំងនោះ រួចមិនបានលាងសម្អាតដៃ ហើយយកដៃមកប៉ះភ្នែក ឬមាត់។ ករណីផ្សេងទៀត អ្នកអាចឆ្លងដោយសារការទទួលទានអាហារ ឬទឹកដែលមានផ្ទុកមេរោគ និងកាន់តែងាយឆ្លងនៅពេលប្រព័ន្ធការពាររាងកាយរបស់អ្នកខ្សោយ ឬពេលកំពុងមានជំងឺណាមួយស្រាប់។

២. វិធីការពារខ្លួន

• ត្រួតពិនិត្យសុខភាពជាប្រចាំ ពិសេសប្រសិនអ្នកមានសញ្ញាសង្ស័យណាមួយកើតមានឡើង។

• ប្រឹក្សាជាមួយគ្រូពេទ្យរបស់អ្នកអំពីការចាក់វ៉ាក់សាំងការពារ ករណីអ្នកស្ថិតនៅ ឬត្រូវធ្វើដំណើរទៅកាន់តំបន់ប្រឈមនឹងការឆ្លង។

• រក្សាអនាម័យក្នុងការទទួលទានអាហារ ដោយលាងសម្អាតដៃមុនទទួលទាន ឬក្រោយបន្ទោរបង់ ចៀសវាងយកដៃប៉ះភ្នែក ច្រមុះ មាត់ ហើយសម្អាតផ្ទះបាយជាប្រចាំ។

• សម្អាតបរិស្ថានដែលអ្នករស់នៅ ទាំងក្នុង និងក្រៅផ្ទះ ដោយបំផ្លាញប្រភពដក់ទឹកមិនស្អាត និងការពារកុំឲ្យមានដង្កូវទឹក។

• រក្សាអនាម័យក្នុងការរួមភេទ ដោយប្រើប្រាស់ស្រោមអនាម័យជាប្រចាំ ប្រសិនអ្នក ឬដៃគូររួមភេទរបស់អ្នកធ្លាប់មានប្រវត្តិជំងឺកាមរោគពីមុន។

• ប្រសិនអ្នកកំពុងមានជំងឺឆ្លង អ្នកត្រូវសម្រាកព្យាបាលឲ្យជាសះស្បើយនៅផ្ទះ ឬនៅមន្ទីរពេទ្យ និងចៀសវាងការចេញក្រៅអំឡុងពេលនេះ។

• តាមដានព័ត៌មានជាប្រចាំ អំពីសុខភាព ក៏ដូចជាការរាលដាលនៃជំងឺឆ្លងនានា ដើម្បីពង្រីកចំណេះដឹងបន្ថែម និងការពារខ្លួនដោយសុវត្ថិភាព។

កុំឲ្យខ្លួនរបស់អ្នកក្លាយជាជនរងគ្រោះនៃជំងឺឆ្លងដដែលៗ ដោយស្វែងយល់ពីរបៀបឆ្លងឲ្យបានច្បាស់ និងអនុវត្តគ្រប់ជំហាននៃវិធីបង្ការឲ្យបានខ្ជាប់ខ្ជួន៕

from: https://tnaot.com/km/m/detail/article/9590229