Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អូស្ត្រាលី​៖ ពលរដ្ឋ​រាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍

នៅទីក្រុងជាច្រើន នៅក្នុងប្រទេសអូស្ត្រាលី ក្នុងនោះមានទីក្រុង Sydney, Melbourne, Brisbane និង Adelaide បាននាំគ្នាធ្វើបាតុកម្ម ដើម្បីប្រឆាំងនឹងការឃុំខ្លួនជនជាតិដើម ​នៅក្នុងប្រទេសនេះ ក៏ដូចជា ចូលរួមបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ផងដែរ។

ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់ បានចូលរួមបាតុកម្ម ​«Black Lives Matter» នៅទូទាំងប្រទេសអូស្ត្រាលី ​នៅថ្ងៃទី៦ ខែមិថុនានេះ បើទោះជាមានការព្រមានពីនាយករដ្ឋមន្ត្រី លោក Scott Morrison ​និងថ្នាក់ដឹកនាំតាមបណ្តារដ្ឋក្តី។​

បាតុកម្មនៅទីក្រុង Sydney, Melbourne, Brisbane និង Adelaide ដើម្បីប្រឆាំង​ការនឹងឃុំខ្លួនក្រុមជនជាតិដើមភាគតិច និងការចូលរួម​សាមគ្គីជាមួយក្រុមជនជាតិស្បែកខ្មៅ ប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់បុរសស្បែកខ្មៅ​ George Flyod ។

កាលពីយប់ថ្ងៃទី៥ ខែមិថុនា តុលាការរដ្ឋ New South Wales ប្រទេសអូស្ត្រាលី​បានប្រកាសអាសន្ន ហាមប្រមូលផ្តុំគ្នា ដើម្បីរារាំងបាតុកម្មដែលមានមនុស្សប្រមាណ​១ម៉ឺននាក់ចូលរួម។ ប៉ុន្តែអ្នកដឹកនាំបាតុកម្ម បានប្រកាសថា ពួកគេមិនអាចគ្រប់គ្រងការធ្វើបាតុកម្មបានឡើយ ដោយតុលាការ​ចេញសេចក្តីសម្រេចយឺតពេល មិនអាចរំសាយទាន់ពេលវេលានោះឡើយ។ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9333294