Thomas Muller បំបែកកំណត់ត្រាផ្ទាល់ខ្លួនយប់មិញ ស្របពេលដែល Barcelona ក៏បំបែកកំណត់ត្រាអាក្រក់ ៧៤ឆ្នាំរបស់ខ្លួន
ក្នុងការប្រកួតដ៏កក្រើកក្នុងវគ្គ៨ក្រុមChampion League យប់មិញ ដែល FC Barcelona ទទួលរងបរាជ័យធ្ងន់ក ៨ទល់នឹង២ ក្រោមថ្វីជើងBayern Munichនោះ កំណត់ត្រាផ្សេងៗក៏ត្រូវបានបំបែកតំណាលគ្នាផងដែរ។
ក្នុងនោះ Thomas Muller បានបំបែកកំណត់ត្រាក្នុងការបង្ហាញខ្លួនក្នុងការប្រកួតChampion League ច្រើនជាងគេក្នុងនាមជាកីឡាករអាល្លឺម៉ង់ ដោយបានវ៉ាឈ្នះកំណត់ត្រារបស់ Philipp Lahm និងបានបង្ហាញខ្លួន ១១៣ ប្រកួត។កំណត់ត្រានេះតាមពីក្រោយដោយManuel Nuer កីឡាករ Real Madrid គឺ Toni Kroos និង Oliver Kanh ជាដើម។
តំណាលគ្នានេះដែរ Barcelona ក៏បានបំបែកកំណត់ត្រាដ៏អាក្រក់របស់ខ្លួនដែរ ដោយទទួលរងការស៊ុតចូល៨គ្រាប់ក្នុងមួយប្រកួត ដែលការចាញ់៨គ្រាប់លើកមុនគឺចាញ់ក្នុងក្របខណ្ឌ័វគ្គ១៦ក្រុមចុងក្រោយក្រោមថ្វីជើង Sevilla៨ទល់នឹង០ ក្នុងឆ្នាំ ១៩៤៦ ពោលគឺរយះពេល ៧៤ ឆ្នាំ។
ប្រភព៖ Goal.com