Antonie Griezmann បានបង្ហើបថា ខ្លួនអាចនឹងបញ្ចប់អាជីពបាល់ទាត់នៅប្រទេសអាមេរិក ដោយចូលរួមក្នុងក្របខណ្ឌ MLS។
ខែ្សប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ FC Barcelona នេះ ទើបតែផ្លាស់មកកាន់ទឹកដីកាតាឡាន់ ពីក្រុម Atletico Madrid កាលពីរដូវកាលមុនទេ ប៉ុន្ដែការផ្លាស់ប្ដូរនេះ មិនបានធើ្វឲ្យរូបគេជោគជ័យច្រើនឡើយ។
កីឡាករក្រុមជម្រើសជាតិបារាំងនេះ ស៊ុតបញ្ចូលទីបានត្រឹម៨គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន២៦ប្រកួតនៃក្របខណ្ឌ La Liga និង២គ្រាប់ក្នុងពានរង្វាន់ UEFA Champions League។
«ការដែលអាចឈ្នះ La Liga និង Champions League ជាមួយ Barca គឺជាក្ដីសុបិន្ដ ហើយក៏ជាគោលដៅខ្ញុំដែរ» Griezmann និយាយប្រាប់កាសែត LA Times។
«ក្រោយពីឈ្នះពានទាំងនោះគឺ World Cup នៅកាតា ក្រោយមកគឺ MLS»។
«ខ្ញុំអត់ទាន់ដឹងថាក្លឹបណាទេ តែខ្ញុំចង់លេងនៅទីនោះ។ គោលដៅខ្ញុំគឺចង់បញ្ចប់អាជីពនៅអាមេរិក ហើយសង្ឃឹមថានឹងលេងបានល្អ ហើយឈ្នះពាននៅទីនោះ»៕
ប្រភព៖ Sportbibble