Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុន Samsung ទទួលបានការបញ្ជាទិញមុន Galaxy Note20 ចំនួន ១១៧ ០០០គ្រឿង

កំពូលស្មាតហ្វូន Galaxy Note20 បានត្រៀមរួចជាស្រេចសម្រាប់ការបញ្ជាទិញជាមុនជាមួយនឹងការដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារមួយចំនួនដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែសីហា ខាងមុខនេះ ។ 

ទីផ្សារមួយក្នុងចំណោមទីផ្សារទាំងនោះគឺប្រទេសកូរ៉េខាងត្បូង និងរបាយការណ៍ដើមខ្លះពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីចំណាប់អារម្មណ៍អតិថិជនស្រដៀងគ្នានៅក្នុងខ្សែស្រឡាយ Galaxy Note20 ថ្មីទៅនឹងស៊េរីទូរសព្ទ Galaxy Note10 កាលពីឆ្នាំមុន ។

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថាទទួលបានការបញ្ជាទិញមុនក្នុងស៊េរីចំនួន ១១៧ ០០០គ្រឿង ។ យោងតាមរបាយការណ៍ថ្មីទូរសព្ទ Galaxy Note20 Ultra មានចំនួន ៦៥ភាគរយនៃការបញ្ជាទិញទុកមុនរបស់ Note20 ទាំងអស់ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ gsmarena

from: https://tnaot.com/km/m/detail/article/9590030