
នៅថ្ងៃទី១៥ ខែសីហានេះ តារាចម្រៀង Demian បានបង្ហាញរូបថតថ្មីៗជាច្រើននៅលើបណ្តាញសង្គម Instagram របស់គាត់។ រូបថតទាំងនោះត្រូវបានបង្ហោះដោយមានចំណងជើងថា “រូបថតសម្រាប់បទចម្រៀងថ្មី” ដែលប្រកាសពីការវិលត្រឡប់របស់គាត់ក្នុងពេលឆាប់ៗនេះ ។
កាលពីពេញថ្មីៗនេះ Demian បានចេញបទចម្រៀង “Karma” ក្នុងខែមិថុនា និងបទ “Cassette” ក្នុងខែមីនាឆ្នាំនេះ ជាពេលដែលគាត់បង្ហាញខ្លួនជាលើកដំបូងក្នុងវិស័យ K-pop ។
គួរបបញ្ជាក់ដែរថា ការចេញបទច្រៀងលើកនេះគឺជាបទទី៣ របស់គាត់។ សូមរង់ចាំមើលព័ត៌មានថ្មីៗបន្ថែមទៀតសម្រាប់ការចេញផ្សាយបទចម្រៀងថ្មីរបស់គាត់ជាផ្លូវការ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop