Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រូបភាព​ដ៏​កម្របំផុត​បង្ហាញ​ពី​ការ​សាងសង់​​ព្រះ​សក្យមុនីចេតិយ​លើ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​

ព្រះ​សក្យមុនីចេតិយ​​​មាន​ទីតាំង​ស្ថិតនៅ​លើ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ ​ខ្លះ​ហៅ​ភ្នំ​ឧដុង្គ ឬ​ភ្នំ​អដ្ឋរស្ស​ មាន​ទីតាំង​ស្ថិតនៅ​ ឃុំ​ផ្សារដែក និង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឭ ខេត្ត​កណ្ដាល​។

ព្រះ​សក្យមុនីចេតិយ​ ជា​​កន្លែង​តម្កល់​សារីរិកធាតុ​ព្រះពុទ្ធ​ដែល​មាន​ព្រះ​កេសា ព្រះទន្ត និង​ព្រះ​អដ្ឋិធាតុ​។ ​កាលពី​ប្រហែល​៦០​ឆ្នាំ​មុន សារីរិកធាតុ​ត្រូវ​បាន​​ដង្ហែ​​ពី​ប្រទេស​ស្រីលង្កា មក​កាន់​​ភ្នំពេញ ដើម្បី​ប្រារព្ធ​ខួប​ទី​២៥០០​ឆ្នាំ នៃ​កំណើត​ព្រះពុទ្ធ​។

ព្រះ​សារីរិកធាតុ​ដំបូង​​ត្រូវ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​សក្យមុនីចេតិយ​នៅ​មុខ​ស្ថានីយ​រថភ្លើង រហូត​ដល់​ព្រះ​​បរម​រតន​កោដ្ឋ​នរោត្តម សីហនុ សម្រេច​ដង្ហែ​​​ទៅ​តម្កល់​នៅ​អតីត​រាជធានី​ឧត្តុង្គ​​ដោយ​ផ្ទាល់​ព្រះ​អង្គ​កាល​ពី​ឆ្នាំ​២០០២​។​ កា​រ​សាង​សង់​ព្រះ​សក្យមុនីចេតិយ​​អស់​ទឹក​ប្រាក់​៤,​៥​លាន​ដុល្លារ​ ​​បាន​ចាប់​ផ្ដើម​សាងសង់​ពី​ឆ្នាំ​១៩៩៥​​។

ឧត្តុង្គ​​ជា​អតីត​រាជធានី​ខ្មែរ​ពី​សតវត្ស​ទី​១៦​ដល់​សតវត្ស​ទី​១៩​ និង​នៅ​ចម្ងាយ​ប្រហែល​​៤០​គីឡូម៉ែត្រ​ពី​រាជ​ធានី​​​ភ្នំពេញ​​ មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​បេតិកភណ្ឌ​ពិភពលោក​បណ្ដោះ​អាសន្ន​របស់​អង្គការ​​យូណេស្កូ៕​​​ កែសម្រួល៖ WowCambodian

from: https://tnaot.com/km/m/detail/article/9588506