Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តភូកេតមិនមានករណីនៃអ្នកឆ្លងមេរោគកូវី-១៩ រយៈពេល១១ថ្ងៃជាប់គ្នា

កាលពីថ្ងៃសុក្រគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃខេត្តភូកេត​បានរាយការណ៍ថា គ្មានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ​-១៩នោះទេ។ ​រយៈពេល១១ថ្ងៃជាប់គ្នា​ហើយ​ដែលខេត្តនេះមិនមានការរាយការណ៍អំពី​អ្នកឆ្លងជំងឺថ្មី​។

ចំនួនប្រជាជនដែលបានឆ្លងមេរោគកូវីដ-១៩សរុបនៅក្នុងខេត្តភូកេតមាន ២២៧នាក់។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តភូកេតបានឱ្យដឹងថា បច្ចុប្បន្នខេត្តនេះមិនមានអ្នកជំងឺណាម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតនោះទេ។ អ្នកជំងឺកូវីដ-១៩ចុងក្រោយដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយកាល​ពីថ្ងៃទី៣១ ខែឧសភា។

រូបតំណាង

តាមរបាយការណ៍ថ្ងៃនេះបានបញ្ជាក់ថា មានមនុស្សចំនួន ២៣នាក់ កំពុងរង់ចាំការធ្វើតេស្តដើម្បីបញ្ជាក់ថាតើពួកគេបានឆ្លង​មេរោគកូវីដ-១៩ដែរឬទេ?។ ទោះជាយ៉ាងណាក៏ដោយ ខេត្តភូកេតនៅតែត្រូវបានគេចាត់ទុកថាជាខេត្តដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូវីដ-១៩ ដោយហេតុថាក្នុងចំណោមប្រជាជន ១១៩៥១នាក់ មានអ្នកឆ្លងដល់ទៅ២០០នាក់ជាង។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Puket news

from: https://tnaot.com/km/m/detail/article/9333195