យោធា៖ ចិនជាប្រទេសដែលឈរនៅលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិច និងរុស្សី ក្នុងនាមជាប្រទេសដែលមានឧស្សាហកម្មយោធាកំពុងរីកដុះដាលយ៉ាងខ្លាំង។ យ៉ាងណាមិញ ការបោះជំហានយ៉ាងឆាប់រហ័សក្នុងការធ្វើទំនើបកម្មយោធារបស់ចិន ហាក់ធ្វើឲ្យប្រទេសមហាអំណាចមួយចំនួន ជាពិសេស សហរដ្ឋអាមេរិចមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង។
ប្រទេសចិនស្ថិតនៅក្នុងអាស៊ីខាងកើត មានផ្ទៃដីចំនួន៩,៩៥៧លានគ.ម២ មានប្រជាជនសរុបចំនួន១,៣៨៤,៦៨៨,៩៨៦នាក់ ហើយសម្បូរទៅដោយធនធានធម្មជាតិ ដោយប្រទេសនេះមានប្រេងបម្រុងរហូតដល់ទៅ ២៥,៦២០លានបារ៉ែល។
ក្រឡេកមកមើលផ្នែកយោធាវិញ ប្រទេសនេះមានបុគ្គលិកយោធាសរុបចំនួនប្រមាណ២,៦៩៣ពាន់នាក់ កម្លាំងយោធាអាកាសសរុប៣,២១០ មានកងអាកាស១,២៣២នាក់ យន្តហោះបេសកកម្មចំនួន១១១ យន្តហោះវាយប្រហារចំនួន៣៧១ ឧទ្ធម្ភាគចក្រ៩១១គ្រឿង ឧទ្ធម្ភាគចក្រចម្បាំងចំនួន២៨១ ព្រមទាំងគ្រូបង្វឹក៣១៤នាក់។ ចំណែកឯកងទ័ពជើងគោកវិញ ចិនមានរថក្រោះចម្បាំង៣៥០០ រថពាសដែក៣៣,០០០កាំភ្លើងធំស្វ័យប្រវត្តិចំនួន៣,៨០០ កាំភ្លើងធំ៣,៦០០ ព្រមទាំងឧបករណ៍បាញ់កាំជ្រួចម៉ីស៊ីលចំនួន២,៦៥០។
រីឯកងទ័ពជើងអាកាស មាននាវាផ្ទុកយន្តហោះចម្បាំង២ នាវាចម្បាំង១៣៨ នាវាមុជទឹកចម្បាំង៧៤គ្រឿង នាវាល្បាតឆ្នេរ២២០គ្រឿង និងនាវារាវរកមីនចំនួន២៩គ្រឿង។ លើសពីនេះទៅទៀត ប្រទេសនេះមានកញ្ចប់ថវិការកាពារជាតិរហូតដល់ទៅ ២៣៧ពាន់លានដុល្លារ។
យោងតាមភស្តុតាងា និងស្ថិតិខាងលើនេះ ធ្វើឲ្យប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម១៣៨ប្រទេស ជាទ័ពខ្លាំងបំផុតលើពិភពលោកក្នុងឆ្នាំ២០២០៕
ប្រែសម្រួលដោយ: ពិសិទ្ធិ
ប្រភព: Global Fire Power