សាលា Ban Huay Mai Sod ក្នុងខេត្ត Bueng Kan កំពុងស្វែងរកអំណោយសម្រាប់សិស្សស្រីម្នាក់អាយុ ១០ ឆ្នាំ ដែលត្រូវនាំប្អូនស្រីមកតាមដល់ថ្នាក់រៀន ពីព្រោះឪពុកម្តាយរបស់ពួកគេមិនបាននៅក្បែរដើម្បីថែទាំពួកគេដូចក្មេងទូទៅនោះទេ។
សិស្សស្រីនោះបានប្រាប់គ្រូបន្ទុកថ្នាក់ថា ឪពុករបស់ពួកគេកំពុងជាប់ពន្ធនាគារ ខណៈដែលម្តាយរបស់ពួកគេដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ត្រូវគេបង្ខំឱ្យទៅស្រុកកំណើតវិញភ្លាមៗ បន្ទាប់ពីសម្រាលកូន(ប្អូនស្រីរបស់នាង)រួច។ គេនិងប្អូនត្រូវរស់នៅជាមួយជីដូននិងសាច់ញាតិផ្សេងទៀតដែលប្រាក់ចំនួន ២០បាត ក្នុងមួយថ្ងៃ។ ក្មេងស្រីបានបន្តទៀតថា ក្រុមសាច់ញាតិមិនអាចផ្តល់នូវប្រាក់ និងការមើលថែដល់ពួកគេរហូតបានទេ ពីព្រោះសាច់ញាតិរបស់នាងក្រីក្រហើយពួកគេត្រូវធ្វើការ។ ដូចនេះ នាងគ្មានជំរើសអ្វីក្រៅពីនាំប្អូនទៅសាលារៀនជាមួយនាងនោះទេ ប៉ុន្តែអ្វីដែលពិបាកនោះគឺនាងមិនអាចផ្តោតលើមេរៀនបាន ពីព្រោះប្អូនតូចត្រូវការការមើលថែ ។
រូបតំណាង
ខាងសាលាបានផ្តល់ថវិកាមួយចំនួនដើម្បីសាងសង់គេហដ្ឋានរបស់លោកយាយអ្នកទាំងពីរដែលជិតនឹងដួលរលំ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand