តោះថ្ងៃនេះ Gym Trainer នឹងនាំមកនូវតិកនិកថ្មីទាំង ៣ សម្រាប់អ្នកដែលចង់បានរាងរូវស្អាត និងមានកម្ពស់ខ្ពស់ជាងមុន។
វិធីទី១៖ ជិះកង់
សូមសម្រួលកែបកង់ ដោយធ្វើយ៉ាងណាឲ្យពេលជិះទៅចុងជើងរបស់អ្នកប៉ះនឹងឃ្នាន់កង់ស្របពេលដែលវែងជើងទាំងមូលលាតសន្ធឹងអស់។ ធ្វើកង់យ៉ាងហោចក៏ពី ៥ ទៅ ១០នាទីដែរ។
វិធីទី២៖ ព្យួរត្រដាងខ្លួន
នេះគឺវិធីដ៏ងាយស្រួលដែលអ្នកអាចធ្វើបានគ្រប់ៗគ្នា ដោយគ្រាន់តែតោងនឹងឈើ ឬដែករឹងមាំដែលខ្ពស់ជាងចុងម្រាមដៃពេលអ្នកលើកដៃឡើងលើមួយអស់។ ព្រួរត្រដាងខ្លួនបែបនេះរយៈពេល ១ ទៅ ២នាទី រួចទម្លាក់ខ្លួនចុះ បានមួយដង្ហើមព្យួរត្រដាងខ្លួនម្ដងទៀតក្នុងពេលដដែល ដោយធ្វើបែបនេះចុះឡើងៗហោចណាស់ក៏បានបួន ទៅ ដប់ដងដែរ។
វិធីទី៣៖ ពស់វែក
លំហាត់ប្រាណបែបពស់វែកនេះ ក្រៅពីជួយសម្រួលដល់ឆ្អឹងរបស់អ្នកហើយ វាថែមទាំងជួយដល់ក្បាលពោះ ត្រកៀក និងកំប៉េះគូទឲ្យមានសាច់ហាប់ណែន។