បើយើងនៅតែមួយកន្លែងនិងមិនបានរុករកពីអ្វីដែលថ្មីនោះយើងនឹងមិនដឹងនោះទេថាភពផែនដីនេះមានផ្ទុកទៅដោយធម្មជាតិដ៏អស្ចារ្យច្រើនរាប់មិនអស់ រហូតដល់រឿងខ្លះយើងសឹងតែមិនជឿថាវាមានរូបរាងពិតលើពិភពលោកនេះ។
ពពុះទឹកកកដែលលេចឡើងលើផ្ទៃបឹង Spray នៅប្រទេសកាណាដា កើតចេញពីចលនាបំបែបធាតុរុក្ខជាតិនៅក្រោមទឹកកក។
នេះជារូបភាពនៃទិន្ឋភាពជួបគ្នារវាងកំអែភ្នំភ្លើងនិងផ្ទៃទឹកសមុទ្រ។
សសរពន្លឺគឺជាបាតុភូតអុបទិកបរិយាកាសដ៏កម្រដែលបណ្តាលមកពីអន្តរកម្មរវាងគ្រីស្តាល់ពន្លឺនិងទឹកកក។
ឥន្ធនូរពណ៌ស តើអ្នកធ្លាប់ឃើញដែរទេ? ច្បាស់ណាស់ថាមិនធ្លាប់ យើងគ្រប់គ្នាធ្លាប់តែឃើញឥន្ធនូរប្រាំពីរពណ៌។
អណ្ដាតភ្លើងឆាបឆេះនៅក្រោមទឹកជ្រោះក្នុងឧទ្យាន Chestnut Ridge នៅញូវយ៉ក។
ដុំទឹកកកនៅលើបឹង Baikal នៃប្រទេសរុស្ស៊ី គឺមានពណ៌បៃតងស្រាលបែបនេះ។
ផ្កាកុលាបវាលខ្សាច់ គឺជាទម្រង់គ្រីស្តាល់ដែលមានរាងដូចផ្កាកុលាប វាត្រូវបានរកឃើញនៅតំបន់ដីខ្សាច់ស្ងួច។
រូបភាពមួយនេះមើលឲ្យស្រួល តើវាជាបឹង ឬជារណ្ដៅ? វាជាកន្លែងដ៏មិនគួរឲ្យជឿមួយនៅ Leogang នៃប្រទេសអូស្ត្រាលី។
ដើម្បីទទួលបានអ្វីប្លែកៗនិងគួរឲ្យចាប់អារម្មណ៍ បងប្អូននាំគ្នាជួយចុចលើសញ្ញ (+) ដើម្បីតាមដាន U May Like បានគ្រប់ពេលនិងទាន់វេលា។
ប្រែសម្រួលដោយ៖ រីតា