Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Griezmann ប្រាប់ពីលីគមួយដែលខ្លួនចង់ទៅលេងនៅពេលអនាគត

ខ្សែបម្រើប្រយុទ្ធ Antoine Griezmann មានបំណងចង់បញ្ចប់អាជីពនៅក្របខណ្ឌ *S របស់សហរដ្ឋអាមេរិក ប៉ុន្តែលុះត្រាតែខ្លួនសម្រេចគោលបំណងជាមួយក្លិប Barcelona ក្នុងការឈ្នះជើងឯក LaLiga និង Champions League ជាមុនសិន។

កីឡាករសញ្ជាតិបារាំងរូបនេះ បានផ្លាស់ចេញពីក្លិប Atletico Madrid មកចូលរួមជាមួយ Barcelona នៅរដូវកាលនេះ ហើយមិនទាន់ជួយឱ្យក្លិបឈ្នះជើងឯកអ្វីមួយនៅឡើយទេ ខណៈពេលមានពានរង្វាន់ពីរដែលរូបគេចង់ឈ្នះនៅថ្ងៃអនាគតនោះគឺ LaLiga និង Champions League។ បច្ចុប្បន្ន Barcelona កំពុងឈរនៅកំពូលតារាងក្នុងក្របខណ្ឌ LaLiga មាន៥៨ពិន្ទុដាច់ក្រុមលេខ២ Real Madrid ចំនួន២ពិន្ទុ ខណៈពេលក្រុមទាំងពីរនៅសល់១១ប្រកួតម្នាក់ទៀតក្នុងដៃ សម្រាប់ប្រកួតប្រជែងដណ្តើមពានរង្វាន់នេះ។ រីឯនៅក្របខណ្ឌ Champions League វិញក្រុម Barcelona បានឡើងដល់វគ្គ១៦ក្រុមហើយ ដែលការប្រកួតជើងទី១បញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា១-១ ជាមួយក្រុម Napoli។

យ៉ាងណាក៏ដោយ Griezmann បានបង្ហាញពីគោលបំណងរបស់ខ្លួនជាមួយ Barca ​ដោយប្រាប់កាសែត Los Angeles Times ថា៖ “ការឈ្នះជើងឯក LaLiga និង Champions League ជាមួយ Barca វាជាគោលបំណងរបស់ខ្ញុំ មុននឹងសម្រេចទៅលេងនៅ *S”។

កាលពីមួយរយៈមុន Griezmann បានបង្ហើបថាខ្លួននឹងបើកចំហក្នុងការភ្ជាប់ទំនាក់ទំនងជាមួយក្លិប Inter Miami របស់លោក David Beckham ប៉ុន្តែខ្លួនគេក៏មិនបានច្រានចោលរាល់ការផ្លាស់ប្តូរទៅចូលរួមជាមួយក្រុម​ដទៃទៀតឡើយ ក្នុងក្របខណ្ឌ *S នៅពេលអនាគត។

រូបគេបានបន្តទៀតថា៖ “ខ្ញុំមិនស្គាល់ក្រុមណាមួយទេ ប៉ុន្តែខ្ញុំពិតជាចង់ទៅលេងនៅទីនោះ (សហរដ្ឋអាមេរិក)”៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9333177