Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កុមារអាយុ ២ឆ្នាំម្នាក់បានជាប់នៅក្នុងឡានរយៈពេល ៧ម៉ោង កំពុងសន្លប់បាត់ស្មារតី

ក្មេងប្រុសអាយុ ២ ឆ្នាំ ម្នាក់ដែល​បាន​ជាប់នៅក្នុងឡានហាលក្តៅអស់រយៈពេល ៧ ម៉ោងនៅខេត្ត Nakhon Si Thammarat កាលពីថ្ងៃអង្គារ ទី ១១ ខែសីហា កំពុង​សន្លប់បាត់ស្មារតីដូចមនុស្សគ្មានវិញ្ញាណ។

ហេតុការណ៍នេះបានកើតឡើងនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ​ Wat Simaram ។ កុមាររងគ្រោះ​មានឈ្មោះ Kong Bin​ ត្រូវបានគេប្រទះឃើញសន្លប់នៅ​ក្នុងរថយន្ត​ព្រមទាំងរួញ​សាច់ដុំ​និងដេកចំហមាត់។ ​កាលពីព្រឹកម្តាយរបស់ក្មេងបានជូនកូនទៅសាលារៀនរួចរាល់ហើយ ប៉ុន្តែក្រោយមកខាងសាលាបានថតរូបក្នុងថ្នាក់ប្រាប់ម្តាយថា មិនឃើញកុមារ Kong Bin មករៀននោះទេ។ ភ្លាមនោះពួកគេ​ចាប់ផ្តើមស្វែងរកកុមារ Kong Bin ​ហើយប្រទះឃើញ​កុមាររងគ្រោះនៅក្នុងរថយន្ត។ ​កុមាររងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​ Phipun  ហើយក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​​ Maharaj Nakhon Si Thammarat ​ ​ព្រមទាំងបានដាក់ខ្យល់អុកស៊ីសែនជំនួយទៀតផង។ ​

រូបតំណាង

វេជ្ជបណ្ឌិតម្នាក់បានប្រាប់ម្តាយមីងរបស់ក្មេងប្រុសនោះថា ខួរក្បាលរបស់​កុមារនៅតែហើម ព្រមទាំងមិន​មានសញ្ញាឆ្លើយតបអ្វីទាំងអស់ក្នុងរយៈពេលពីរបីថ្ងៃនេះ។ ម្តាយ​របស់ក្មេងកំពុងតក់ស្លុតក្នុងអារម្មណ៍ ហើយក៏កំពុងព្យាយាមទប់ស្មារតីចំពោះបញ្ហាដែលបានកើតឡើងផងដែរ៕

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ nation thailand

from: https://tnaot.com/km/m/detail/article/9587686