Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃសុក្រនេះ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ១៧នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃសុក្រនេះរដ្ឋាភិបាលថៃ​បានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ១៧នាក់ ​​និងមិនមានអ្នកស្លាប់ថ្មីទេ ​នាំឱ្យអ្នកឆ្លងជំងឺសរុបនៅក្នុងប្រទេសកើនឡើងដល់ ៣ ៣៧៦នាក់។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថាន​ភាពមេរោគកូវីដ១៩ បានប្រកាសថា​ ១៥នាក់ដំបូង គឺជាជនជាតិថៃវិលត្រឡប់មកពីប្រទេសឥណ្ឌាកាលពីថ្ងៃទី ៩ ខែសីហា ក្នុងនោះមាន​បុរស ៩ នាក់ និង​ស្ត្រី ៦ នាក់ដែលមានអាយុចាប់ពី ១២​ ដល់ ៧២ឆ្នាំ។ ពួកគេត្រូវបានដាក់ឱ្យ​នៅដាច់ដោយឡែកក្នុងខេត្តឈុនបូរី ​និង​បានធ្វើតេស្តវិជ្ជមាន​កាលពីថ្ងៃពុធ។ ​អ្នកជំងឺថ្មីទី ១៦ គឺជាបុរសជនជាតិថៃអាយុ ៥៤ឆ្នាំ ​បានវិលត្រឡប់មកពីសហរដ្ឋអាមេរិក​នៅថ្ងៃទី ៣១ ខែកក្កដានិងត្រូវបាន​ដាក់ឱ្យនៅដាច់ដោយឡែកក្នុងខេត្តឈុនបូរី។ ​អ្នកជំងឺថ្មីទី ១៧ គឺជានិស្សិតប្រុស ជនជាតិថៃ មានអាយុ ២៥ ឆ្នាំ ​បានត្រឡប់មកពីប្រទេសអូស្ត្រាលីវិញកាលពីថ្ងៃចន្ទ។

រហូតមកដល់ពេលនេះ ជនជាតិថៃដែលត្រឡប់មកពីប្រទេសឥណ្ឌាវិញមានចំនួន​ ៣ ២៨៦នាក់​ ហើយ ៩.៥៧% នៃពួកគេបានធ្វើតេស្តវិជ្ជមាន​កូវីដ១៩ ។ អត្រាឆ្លងជំងឺរបស់​ជនជាតិថៃដែលត្រឡប់មកពី​​សហរដ្ឋអាមេរិកមានចំនួន ៩.១១% ​និង ជនជាតិថៃត្រឡប់មកពីប្រទេសអូស្ត្រាលីមានអត្រាឆ្លងជំងឺចំនួន ០.២៣% ​។ ​

ប្រទេសថៃមានអ្នកជំងឺកូវីដ១៩សរុបចំនួន ៣ ៣៧៦នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន     ៣ ១៧៣នាក់ ​និងបន្សល់ទុកអ្នកជំងឺ ១៤៥នាក់ កំពុងសម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យ រីឯ​អ្នកស្លាប់​នៅរក្សាចំនួន ៥៨នាក់ដដែល។

​នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ​២១.០៨ លាន និងមានអ្នកស្លាប់​សរុបចំនួន ៧៥៣ ៤៧៩នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៥.៤១លាននាក់ ​និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៧០ ៤១៥នាក់​។

ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ២ ដែលមាន​អ្នកឆ្លងសរុបចំនួន ៣.២៣លាននាក់ ​និងមានអ្នកស្លាប់សរុបចំនួន ១០៥ ៥៦៤នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី ៣ ដែលមានអ្នកឆ្លងជំងឹសរុបចំនួន ២.៤៦លាននាក់ ​និងមានអ្នកស្លាប់សរុបចំនួន ៤៨ ១៤៤នាក់​៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

from: https://tnaot.com/km/m/detail/article/9587504