Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះពុទ្ធ​ចូល​និព្វាន​មែន​តែ​ធម៌​វិន័យ​នៅ​គង់វង្ស​ដដែល

ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ថ្វី​ត្បិត​តែ​ព្រះ​អង្គ​ទ្រង់​បាន​យាង​ចូល​និព្វាន​ក៏​ពិតមែន​ហើ​យ តែ​ព្រះ​អង្គ​បាន​ប្រ​តិ​ស្ថាន​នូវ​ព្រះធម៌ ព្រះ​វិន័យ​ថ្លៃ​ទុក​ដើម្បី​បានជា​ទីពឹង​នៃ​សព្វ​សត្វ​ទាំ​ង​ឡាយ ។ សូម​សាធុជន​ព្យាយាម​ឈ្វេងយល់​នូវ​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ឲ្យ​បាន​ច្រើន​ដើម្បី​បានជា​ទីពឹង​ដ៏​ប្រសើរ​ក្សេម​ចាក​ទុក្ខ​ទាំងឡាយ ។

ជន​ណា​បាន​យល់​ធម៌​របស់​សប្បុរសជន​នោះ​នឹង​មិន​ឯកោ​ឡើយ ទោះបី​ថា​កំព្រា​មាតាបិតា​បែប​ណា​ក៏​ដោយ ក៏​មិន​ឈ្មោះ​ថា​កំព្រា​ធ្ងន់ធ្ងរ​ដែរ តែ​បើសិនជា​ជន​នោះ​កំព្រា​ធម៌​វិញ ទើប​ជាម​ហា​កំព្រា​នៃ​ជីវិត ។

បើ​កំព្រា​ធម៌​របស់​សប្បុរស​កាលណា​ហើយ គឺ​គ្មាន​ផ្លូវ​នឹង​រូ​ច​ចាក​ទុក្ខ​ទាំងពួង​បាន​ឡើយ បើ​មិន​រួច​ផុត​ចាក​ទុក្ខ​ហើយ តើ​គ្រប់​គ្នា​ត្រូវ​កំព្រា ងងឹត គ្មាន​ប្រាជ្ញា និង​កើត ចាស់ ឈឺ ស្លាប់ ប៉ុន្មាន​សែន​ជាតិ​ទៀត​ទើប​រួច​ចាក​ទុក្ខ​បាន ។

ដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9587485