ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី៥ ខែមិថុនា បានព្រមានថា នឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយចិន ដោយសារតែប្រទេសប្រឈមមុខតានតឹងដាក់គ្នា។
នៅក្នុងសន្និសីទកាសែតនៅសេតវិមាន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងពីបញ្ហាជាច្រើន ពាក់ព័ន្ធកិច្ចការបរទេសពិសេសគឺវិស័យសេដ្ឋកិច្ចពាណិច្ចកម្ម ជាមួយចិន។
ពាក់ព័ន្ធកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទី១ រវាងអាមេរិក និងចិន ប្រធានាធិបតីដូណាល់ ត្រាំ បានលើកឡើងថា«ខ្ញុំមានចក្ខុវិស័យផ្សេងពី៣ខែមុន។ នោះគឺកិច្ចព្រមព្រៀង ដ៏អស្ចារ្យ។ ខ្ញុំអាចនិយាយបានថា ពួកគេនឹងទិញអ្វីគ្រប់យ៉ាងពីយើង។ ការផ្សះផ្សារទំនាក់ទំនង គឺជារឿងល្អបំផុត»។
លោកត្រាំបានបន្តទៀតថា «ប៉ុន្តនៅពេលនេះ យើងមិនដឹងថាត្រូវរក្សាទំនាក់ទំនង ទាំងនោះដែរឬទេ។ ខ្ញុំនិងសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ ដោយសារតែមានបញ្ហាជាច្រើន មិនចុះសម្រុងនិងគ្នា។
លោកត្រាំបានបង្ហាញ ពីការជឿជាក់ថាសេដ្ឋកិច្ចអាមេរិកនិងល្អប្រសើរជាងនេះ នៅក្នុងឆ្នាំ២០២១ ជាពេលវេលាល្អបំផុតសម្រាប់អាមេរិក។ លោកត្រាំបានបញ្ជាក់ថា សេដ្ឋកិច្ចចិន មិនអាចតាមទាន់អាមេរិក នោះឡើយ៕ ប្រែសម្រួលដោយ៖ MEO