ស្មាតហ្វូន Samsung Galaxy A51 5G UW តម្លៃធូរថ្លៃបំផុតរបស់ក្រុមហ៊ុន Samsung ឥឡូវនេះអាចរកទិញបានតាមរយៈក្រុមហ៊ុន Verizon ក្នុងតម្លៃ 550 ដុល្លារ។
ស្មាតហ្វូន Galaxy A51 5G UW បំពាក់ដោយបន្ទះឈីប Snapdragon 765G និងភ្ជាប់ជាមួយ RAM ទំហំ 6 GB និងអង្គផ្ទុកទិន្នន័យទំហំ 128 GB ដែលអាចបន្ថែមបានរហូតដល់ 1 TB តាមរយៈ microSD ។ ទូរសព្ទម៉ូឌែលនេះបំពាក់ជាមួយអេក្រង់ទំហំ 6.5 inch ប្រភេទ FHD Super AMOLED ដែលមានកម្រិតច្បាស់ FHD + និងមានកាមេរ៉ាខាងមុខទំហំ 32 MP ។
រីឯនៅផ្នែកខាងក្រោយវិញតម្លើងមកជាមួយកាមេរ៉ាភ្លោះទំហំ 48 MP និងថាមពលថ្ម 4,500 mAh ជាមួយនឹងការសាកថ្មល្បឿនលឿនផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena