Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាជរដ្ឋាភិបាល សម្រេចអនុម័តទាំងស្រុងលើ សេចក្តីព្រាងរបាយការណ៍ស្តីពី «វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងឆ្

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានសម្រេចអនុម័តទាំងស្រុង លើ សេចក្តីព្រាងរបាយការណ៍​ «ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០១៧-២០១៨»។

គោលដៅចម្បងទាំងបី នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ បានដឹកនាំសម្របសម្រួល និង/ឬអនុវត្តវិធានការគោលនយោបាយ និងផែនការសកម្មភាពដែលខ្លួនទទួលខុសត្រូវ ដោយសម្រេចបានពេញលេញ និងមានវឌ្ឍនភាពសំខាន់ៗដូចខាងក្រោម៖

គោលដៅទី១៖ គោលនយោបាយ គឺការកែប្រ និងពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្មក្នុងសេដ្ឋកិច្ចជាតិដោយបង្កើនអនុបាតវិស័យឧស្សាហកម្មក្នុង ផ.ស.ស ឱ្យបាន៣០% នៅឆ្នាំ២០២៥ ក្នុងនោះវិស័យកម្មន្តសាលត្រូវកើនដល់២០%។ ជាក់ស្ដែង អនុបាតវិស័យឧស្សាហកម្មក្នុង ផ.ស.ស បានកើនឡើងពី ២៧,៧% នៅឆ្នាំ២០១៥ ដល់ ៣២,៦% នៅឆ្នាំ២០១៨ ពោលគឺសម្រេចបានមុនគោលដៅបានកំណត់នៅឆ្នាំ២០២៥។ ទន្ទឹមគ្នានេះ អនុបាតវិស័យកម្មន្តសាលក្នុង ផ.ស.ស បានកើនឡើងពី ១៦,០% នៅឆ្នាំ២០១៥ ដល់ ១៦,៣%នៅឆ្នាំ២០១៨ កំណើននេះមានលក្ខណៈយឺត បើធៀបនឹងគោលដៅឆ្នាំ២០២៥។

គោលដៅទី២៖ គោលនយោបាយ គឺការបង្កើន និងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញទំនិញកម្មន្តសាល (មិនមែនជាវាយនភណ្ឌ) ឱ្យបាន ១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ជំរុញនាំចេញទំនិញកែច្នៃកសិកម្មឱ្យបាន ១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។ ចំណែកនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានការថយចុះជាលំដាប់ពី ៧១,៦% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០១៥ មកត្រឹម ៦៩,២% នៅឆ្នាំ២០១៨។ ដោយឡែក ការនាំចេញសរុប នៅឆ្នាំ២០១៥ដល់១៣,៣% នៅឆ្នាំ២០១៨ គឺសម្រេចបានប្រមាណ៨៨,៦% បើធៀបនឹងគោលដៅឆ្នាំ២០២៥។ ការនាំចេញកសិកផលកែច្នៃ ក៏មានការកើនឡើងពី ៥,៩% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០១៥ ដល់ ៧,០% នៅឆ្នាំ២០១៨ សម្រេចបានប្រមាណ ៥៨,៣% បើធៀបនឹងគោលដៅឆ្នាំ២០២៥។

គោលដៅទី៣៖ គោលនយោបាយ គឺនៅឆ្នាំ២០២៥ សហគ្រាសធុនតូច និងមធ្យម ៨០% និង៩៥%រៀងគ្នា និងត្រូវបានចុះបញ្ជីជាផ្លូវការ ហើយសហគ្រាសធុនតូច និងមធ្យម ៥០% និង៧០%រៀងគ្នា នឹងមានបញ្ជិកាគណនេយ្យ និងតារាងតុល្យការត្រឹមត្រូវ។ ការចុះបញ្ជីផ្លូវការនៃសហគ្រាសធុនតូច មធ្យម និងធំ មានការកើនឡើងពី ៣៧% ៧២% និង៩៣% នៅឆ្នាំ២០១០ ដល់ ៧៦% ៨៧% និង៩៨% នៅឆ្នាំ២០១៨ ជិតសម្រេចបានតាមគោលដៅឆ្នាំ២០២៥។ សហគ្រាសធុនមធ្យមដែលមានតារាងតុល្យការបានកើនឡើងពី២៤% ក្នុងឆ្នាំ២០១០ ដល់៧២% ក្នុងឆ្នាំ២០១៨ លើសពីគោលដៅឆ្នាំ២០២៥ ខណៈដែលសហគ្រាសធុនតូច និងធុនធំមានតារាងតុល្យការបានកើនឡើង ៤% និង៦៦% ក្នុងឆ្នាំ២០១០ ដល់២៨% និង៨៧% ក្នុងឆ្នាំ២០១៨៕

from: https://tnaot.com/km/m/detail/article/9587349