
រឿងភាគ “The King: Eternal Monarch” របស់ស្ថានីយទូរស្សន៍ SBS របស់ប្រទេសកូរ៉េ នឹងឈានដល់ភាគបញ្ចប់នៅសប្តាហ៍ក្រោយ ដោយនៅសល់តែពីរភាគទៀតប៉ុណ្ណោះ នៃដំណើរសាច់រឿងមនោសញ្ចេតនា និងបែបប្រវត្តិសាស្រ្ត បានធ្លាក់ចុះនៅក្នុងចំនួនអ្នកទស្សនា នៅថ្ងៃទី០៥ ខែមិថុនា ក្នុងភាគទី១៤ ។
យោងតាមភ្នាក់ងារ Nielsen កូរ៉េការចាក់ផ្សាយរឿងភាគទី១៤ ដោយទទួលបានចំណាត់ថ្នាក់ជាមធ្យម ៥,៧ភាគរយ និងមានការថយចុះចំនួនអ្នកទស្សនា បើធៀបនឹងភាគទី១៣ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។
គួរបញ្ជាក់ដែរថា ភាគបញ្ចប់ទី១៦ នៃរឿងភាគកូរ៉េ “The King: Eternal Monarch” នឹងត្រូវបញ្ចប់នៅថ្ងៃទី១២ ខែមិថុនា សប្តាហ៍ក្រោយ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi