Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ronaldo ក្លាយជាមហាសេដ្ឋីបាល់ទាត់ ចុះលេខ២ ជានរណាវិញ?

ដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា Cristiano Ronaldo បានក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេបង្អស់ក្នុងប្រវត្ដិសាស្រ្ដ ពោលគឺរូបគេអាចរកបានចំណូលរហូតដល់ទៅ ១ពាន់លានដុល្លារ ខណៈលេខ២ បានទៅលើគូប្រជែងរបស់គេគឺ Lionel Messi។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្នុងនាមជាកីឡាករបាល់ទាត់រកចំណូលបានច្រើនជាងគេ ដោយរូបគេអាចរកបានប្រមាណ៤០០លានដុល្លារ ​ខណៈលេខ៣ បានទៅលើអតីតមិត្ដរួមក្រុមរបស់គេគឺ Neymar។

សូមបញ្ជាក់ថា ទាំង Messi និង Ronaldo បានគ្រប់គ្រងពិភពបាល់ទាត់អស់ពេលជាង១ទសវត្សរ៍ទៅហើយ ប៉ុន្ដែនៅពេលដែលនិយាយពីប្រាក់ចំណូលវិញ គឺ Ronaldo តែងតែស្ថិតលើ Messi ជានិច្ច៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9332946