នៅម៉ោង ៤ និង ៣០នាទីរសៀលថ្ងៃម្សិលមិញ មន្ត្រីប៉ូលិសស្រុក Si-Racha និង បុគ្គលិកសង្គ្រោះបន្ទាន់មកពីក្រុម Sawang Prateepthammasathan បានទទួលសេចក្តីជូនដំណឹងអំពីអគ្គិភ័យនៅឯភោជនីយដ្ឋានមួយក្នុងភូមិ Sriracha Nakorn Soi ៦។
ហេតុកាណ៍នេះបានបង្កការឆាបឆេះចំនួន ៣ កន្លែង ដែលកន្លែងទី ១ មានឈ្មោះថាភោជនីយដ្ឋាន Krua Tawan កំពុងឆេះ ខណៈពេលអ្នកពន្លត់អគ្គិភ័យមកដល់។ អគ្គិភ័យក៏បន្តឆេះដល់ហាងគុយទាវដែលនៅជាប់នោះ បណ្តាលឱ្យរងការខូចខាតផងដែរ ហើយអគ្គិភ័យក៏បន្តការរាលដាលដល់កន្លែង Super Bar ដែលនៅក្បែរនោះ។
គ្មាននរណាម្នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុនេះទេ ដោយបុគ្គលិកនិងម្ចាស់ហាងសរុបចំនួន ១២នាក់ រត់ចេញពីភោជនីយដ្ឋាននោះទាន់ពេល។ ទោះជាយ៉ាងណាក៏ដោយ ការប៉ាន់ស្មានជាមធ្យមនៃការខូចខាតរបស់ភោជនីយដ្ឋាន គឺប្រហែលរាប់សែនបាតឯណោះ។
លោក Wikon Panghom ជាបុគ្គលិកហាងលក់គ្រឿងម៉ាស៊ីនធ្វើពីដែកអ៊ីណុកបានបញ្ជាក់ថា មុនពេលកើតហេតុ មានបុគ្គលិកនៅក្នុងភោជនីយដ្ឋានមកហៅគាត់ឱ្យទៅជួយមើលហ្គាសនៅក្នុងផ្ទះបាយដែលកំពុងមានបញ្ហា ហើយគាត់គ្រាន់តែក្រឡេកទៅក៏ឃើញមានផ្កាភ្លើងលោតចេញមកហើយបង្កការភ្ញាក់ផ្អើលតែម្តង។ គាត់បានព្យាយាមប្រើឧបករណ៍ពន្លត់អគ្គិភ័យដើម្បីពន្លត់ភ្លើងដែលមិនទាន់រីករាលដាលទៅជាធំ ប៉ុន្តែជាអកុសលវាបានរាលដាលយ៉ាងលឿនបំផុត។ ក្រុមពន្លត់អគ្គិភ័យជឿជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតមានអគ្គិភ័យនេះគឺជាដោយសារការធ្លាយធុងហ្គាស៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news