Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្តីមានជំងឺផ្លូវចិត្តត្រូវគេរំលោភសម្លាប់​នៅខេត្តChonburi ពេលនេះរកឃើញជនដៃដល់ហើយ

ជនសង្ស័យឈ្មោះ Suthichai Tosoke ​អាយុ ២០ឆ្នាំ ត្រូវចាប់ខ្លួននៅថ្ងៃទី ១៣ ខែសីហានៅផ្ទះរបស់លោកផ្ទាល់ ​ពីបទរំលោភនិងសម្លាប់ស្ត្រីអាយុ ២៨ឆ្នាំ ម្នាក់ដែលមានជំងឺ​ផ្លូវចិត្ត​នៅខេត្ត Chonburi ។

មន្រ្តីប៉ូលិសមកពីប៉ុស្តិនគរបាល​ស្រុក Mueang Chonburi ​ចាប់ផ្តើមការស៊ើបអង្កេតបន្ទាប់ពីសាកសពស្ត្រីរងគ្រោះអាក្រាត​កាយ ត្រូវបានគេរកឃើញនៅក្នុងព្រៃ​ ក្នុងស្រុក​ Nong Ree ​កាលពីថ្ងៃអង្គារទី ១១ ខែសីហា។ ជនរងគ្រោះមានឈ្មោះថា ​ Chonthicha Nintanonm ​​កំពុងមានជំងឺផ្លូវចិត្ត ហើយជារឿយៗ​នាងតែងតែវង្វេងស្មារតីនិងបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកក្នុងតំបន់។ យោងតាមរូបភាពពីកាមេរ៉ា​សុវត្ថិភាពដែលមានទីតាំងនៅក្បែរកន្លែងកើតហេតុ​ចាប់បាន​ម៉ូតូដែលសង្ស័យដឹក​ស្ត្រីម្នាក់​ចូលទៅក្នុងព្រៃដែលត្រូវគេបោះបង់ចោល នៅវេលាម៉ោងប្រហែល ១១ និង ៥៩ នាទីយប់ ​ហើយជនល្មើសបានចាកចេញមកវិញនៅប្រហែលម៉ោង​១២ និង ២៦ នាទី​រំលងអ​ធ្រាត្រ ដោយ​មិនបាននាំនារីរងគ្រោះចេញមកវិញឡើយ។

​នៅព្រឹកថ្ងៃបន្ទាប់ គេឃើញម៉ូតូដដែលនោះបានវិលត្រឡប់មកកន្លែងកើតហេតុវិញ​។ បន្ទាប់មកក្រុម​ប៉ូលិសស៊ើបអង្កេតបានតាមដានប័ណ្ណបើកបរម៉ូតូដែល​អាចធ្វើឱ្យពួកគេ​ចាប់បានខ្លួនជនល្មើស។

ជនជាប់ចោទ Suthichai បានសារភាព​ចំពោះបទឧក្រិដ្ឋនេះ បន្ទាប់ពីម៉ូតូនិងសម្លៀកបំពាក់របស់​គេដែលបានពាក់នៅថ្ងៃកើតហេតុ ត្រូវបានរកឃើញនៅ​ក្នុងផ្ទះរបស់​គេតែម្តង។ ​​គេ​បន្តថា គេបានយកស្ត្រីរងគ្រោះ​ទៅដាក់ក្នុងព្រៃហើយវាយ​ក្បាលរបស់នាង ​រួចហើយក៏រំលោភជនរងគ្រោះ។ ​ក្រោយពីរំលោភរួចរាល់ ជនល្មើសបានវាយជនរងគ្រោះជាច្រើនដងទៀត ព្រោះគាត់ខ្លាចជនរងគ្រោះប្រាប់ប៉ូលិសអំពីរឿងនេះ

​នៅថ្ងៃបន្ទាប់ ជនល្មើសបានមកកន្លែងកើតហេតុម្តងទៀត ហើយបានឃើញជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ ចាប់ពីថ្ងៃនោះមក ឧក្រិដ្ឋជន​បានចាក់សោរខ្លួនឯងនៅក្នុងបន្ទប់ដើម្បីពួនប៉ូលិស រហូតដល់ថ្ងៃប៉ូលិសចាប់ខ្លួនបាន។

លោកវរសេនីយ៍ទោ​ Suriya Yuphat​ ស្នងការនគរបាល​ស្រុក​ Mueang Chonburi បានប្រាប់សារព័ត៌មាន Associated Press ថា ជនរងគ្រោះត្រូវ​ឃុំខ្លួននៅក្នុងស្នងការដ្ឋាននគរបាលដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖​ the pattaya news

from: https://tnaot.com/km/m/detail/article/9586767