Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គីម ជុង​អ៊ុន ព្រមាន​មន្ត្រី​ទាំង​អស់​មិន​ត្រូវ​ទទួល​ជំនួយ​គ្រោះ​ទឹក​ជំនន់ពី​បរទេស​ដាច់​ខាត

ប្រមុខ​រដ្ឋកូរ៉េខាងជើង បាន​ព្រមាន​ទៅ​កាន់​បណ្តា​មន្ត្រី​ទាំង​អស់ មិន​ឲ្យ​ទទួល​ជំនួយ​ពី​ខាង​ក្រៅ​ជា​ដាច់​ខាត បើ​ទោះ​ជា​ប្រទេស​ខ្លួន​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​សារ​ទឹក​ជំនន់​ បង្ក​ដោយ​ព្យុះ​ភ្លៀង​ជា​ច្រើន​ថ្ងៃ​មក​នេះ​ក្តី។

ថ្លែងក្នុងកិច្ច​ប្រជុំ​បក្ស​ពលករកូរ៉េ ដោយ​​ចេញ​ផ្សាយលើ​កញ្ចក់​​ទូរទស្សន៍​រដ្ឋកូរ៉េខាងជើង KCNA នៅ​ថ្ងៃ​សុក្រ​នេះ លោក គីម ជុង​អ៊ុន បានលើក​ឡើង​ថា បច្ចុប្បន្ន​កូរ៉េខាងជើង កំពុង​​រងគ្រោះ​ធ្ងន់ធ្ងរដោយ​ទឹក​ជំនន់បង្ក​ដោយ​ភ្លៀង​ភ្លាក់​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា ប៉ុន្តែ​ក៏​មិន​គួរ​បើក​ទ្វារទទួល​ជំ​នួយ​ពី​ខាង​ក្រៅ ស្រប​ពេល​ពិភពលោក​កំពុង​រាតត្បាត​ដោយ​ជំងឺកូវិដ ១៩ នោះ​ដែរ។

លោក​ គីម បន្ត​ថា ស្ថានភាព​រាតត្បាត​កូវីដ ១៩ នៅ​ពេល​នេះ កំពុង​តែ​ធ្ងន់ធ្ងរ​ខ្លាំង​ពាសពេញ​សាកល​លោក ហេតុនេះការ​បិទ​ព្រំដែនឲ្យ​ជិត ជា​វិធានការ​ល្អ​បំផុត​ដើម្បី​ទប់​ស្កាត់ ហើយ​បើទោះ​ជា​នរណា​ក៏​ដោយ ចង់​ផ្តល់​ជំនួយ​សម្រាប់​​សង្គ្រោះ​ស្ថានភាព​ទឹក​ជំនន់​ក្នុង​ប្រទេស ក៏​មិន​ត្រូវទទួល​នោះ​ដែរ។ លោក​ថា អ្វី​ចាំ​បាច់​បំផុត​ត្រូវ​ធ្វើ​នៅ​ពេល​នេះ គឺ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់ រក​វិធានការ​ស្រោច​ស្រង់ ក៏​ដូច​ជា​ការពារ​គ្រោះ​ធម្មជាតិ​ដែល​អាច​នឹង​ឡើង​វិញ​នា​ពេល​អនាគត៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9586739