សួនសត្វ Khao Kheow បានស្វាគមន៍ចំពោះសមាជិកថ្មីរបស់ខ្លួនគឺកូនសត្វ Tapir តូចដែលទើបនឹងកើត។
កូនសត្វ Tapir មានសុខភាពល្អជាធម្មតា ហើយបច្ចុប្បន្នវានៅជាប់នឹងម្តាយរបស់វាតែម្តង។ លោក Athaporn Sriran ប្រធានសួនសត្វ Khao Kheow បាននិយាយថា នេះពិតជារឿងដ៏គួរឱ្យរីករាយណាស់ក្នុងការទទួលនិងបង្កើតបានសត្វដែលត្រូវបានចាត់ថ្នាក់ថាជាសត្វជិតផុតពូជនិងត្រូវបានការពារនៅក្នុងប្រទេសថៃ។
កូនសត្វ Tapir ត្រូវបានគេដាក់ឱ្យភ្ញៀវនៅក្នុងតំបន់អាចមើលឃើញក្នុងពិព័រណ៍ព្រៃអាស៊ីចាប់ពីថ្ងៃនេះតទៅ។ លោក Athaporn បានបញ្ជាក់ថា តម្លៃសំបុត្រចូលមើលកូនសត្វ Tapir ដែលទើបនឹងកើតនោះអាចមានតម្លៃខ្ពស់ណាស់ ហើយទាមទារឱ្យមានការកក់ទុកជាមុន។
កូនសត្វ Tapir ដែលមិនទាន់មានផ្តល់ឈ្មោះជាផ្លូវការ បានកើតនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ ហើយនេះគឺជាថ្ងៃដំបូងដែលវាត្រូវបានដាក់បង្ហាញដល់សាធារណជនទូទៅ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news