Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំឆ្លូវ រោង ម្សាញ់ រកា ចំពោះរឿងការងារ មុខជំនួញ នឹងទទួលបានផលសម្រេចល្អប្រសើរ

តាមក្បួនហោរាសាស្ត្រ ថ្ងៃសុក្ រ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឆ្នាំមមែ ឆុងជាមួយឆ្លូវ។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​រឿង​រាវ​មិនល្អ​ដែល​ធ្លាប់​កើតមាន​នឹង​បាន​ប្រែ​មក​ធូរស្បើយ ហើយ​ភាព​ប្រទាំង​ប្រទើស​ក្នុង​ដំណើរ​ជីវិត​ក៏បាន​ស្ងប់​សុខ​វិញ​ខ្លះ​ផង​។​សម្រាប់​កិច្ចការងារ​វិញ​បើទោះបី​មានការ​រាំងស្ទះ​និង​កើត​បញ្ហា​ខ្លះ​ក្តី​ប៉ុន្តែ​លោកអ្នក​បើ​មានការ​ប្រឹងប្រែង​ដោះស្រាយ​ក៏​តែង​អាច​ឆ្លងកាត់​បាន​យ៉ាង​ងាយ​ផង​។

ជំនួញ ៖ មុននឹង​ចង់​ចំណាយ​ទុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ឈានដល់​ការបែកបាក់​ហើយ​មក​សោកស្តាយ​នៅពេល​ក្រោយ​។

ឆ្នាំឆ្លូវ

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​មានជោគ​សិរី​ហើយ​ទោះ​ធ្វើ​អ្វី​ក៏មាន​ការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។

ជំនួញ ៖ ​​មាន​ភាព​កាក់កប​គួរសម​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​។

ឆ្នាំខាល

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​និង​ធ្វើ​មិន​ដង​មិនលឺ​បញ្ហា​មួយចំនួន​កាន់តែ​ប្រសើរ​។​ចំពោះ​ស្ត្រី​ឱ្យ​ប្រយ័ត្ន​ប​បញ្ហា​សុខភាព​បន្តិច​ពីព្រោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង ។

ជំនួញ ៖ ​អ្នក​អាជីវករ​កើតមាន​ផល​លំបាក​ច្រើន​ដោយសារ​អតិថិជន​មាន​តិច​តែ​ការ​ប្រជែង​គ្នា​កាន់តែ​ស្រួចស្រាល់​។​ការធ្វើដំណើរ​ទៅណា​មក​ណា​ក្នុងថ្ងៃនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស​បញ្ហា​សុ​វត្តិភាព​ផ្ទាល់ខ្លួន​តែម្តង​។​

ស្នេហា ៖ ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​។

ឆ្នាំថោះ

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ផល​លំបាក​ដែល​កើតមាន​នឹង​ធូរស្បើយ​ទៅវិញ​ខ្លះ​ហើយ​បញ្ហា​ដែល​ធ្លាប់តែ​អុកឡុក​យាយី​ក៏​ចាប់ផ្តើម​ពី​តានតឹង​មក​ធូរស្រាល​និង​កិច្ច​ការដែល​ប្រទាំង​ប្រទើស​ក៏​ចាប់ផ្តើម​ស្ងប់​សុខ​ឡើងវិញ​។

ជំនួញ ៖ ​ការធ្វើជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ឃើញថា​មិន​ហុច​ផល​ល្អ​ប៉ុន្មាន​ទេ ពី​ព្រោះថា​ផល​អាក្រក់​នៅ​យាយី​នៅឡើយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កជម្លោះ​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​ក្នុងថ្ងៃនេះ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​។

ឆ្នាំរោង

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​ជឿនលឿន​និង​ផ្តល់​ផល​ជា​ផ្លែ​ផ្លា​គ្រាន់​កក់ក្តៅ​ផងដែរ​។​

ជំនួញ ៖ ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​។

ឆ្នាំម្សាញ់

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​មិន​ថា​កិច្ច ការងារ​តូចធំ​អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ផ្តល់​មកវិញ​ជានិច្ច​។​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ការងារ​អ្វី​គប្បី​ប្រញាប់ប្រញាល់​ពីព្រោះថា​ផល​ល្អៗ​មាន​ច្រើនជាង​អាក្រក់​ជានិច្ច​។​

ជំនួញ ៖ មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ល្អៗ​មកវិញ​ជានិច្ច​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អ​ណាស់​។

ឆ្នាំមមី

​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​អោយ​ប្រយ័ត្នប្រយែង​ការ​មានទំនាស់​ពាក្យសម្តី​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​ពីព្រោះថា​ឃើញថា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ណាស់ដែរ​។

ជំនួញ ៖ ​​​មានការ​ប្រសើរ​ជាង​មុន​ហើយ​បើ​ចង់​ទំនាក់ទំនង​ទិញដូរ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​

ស្នេហា ៖ ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ស្រស់ស្រាយ​ប្រពៃ​។

ឆ្នាំមមែ

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្រុតចុះ ដូចនេះ​ការប្រកប​ការងារ​តែង​មានការ​រាំងស្ទះ​និង​ជួប​បញ្ហា​ច្រើន​។

ជំនួញ ៖ ​ការរក​ផល​កម្រៃ​មិនសូវមាន​ស្ថានភាព​តានតឹង​ប៉ុន្មាន​ទេ​តែ​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់បង់​របស់​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ពុំសូវល្អ​ប៉ុន្មាន​ទេ​គួរ​ប​ន្ថៃ​ម​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​ចរាចរ​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ ​ប្រុស​ស្រី​ត្រូវ​យកចិត្តទុកដាក់​និង​បំបាត់​ភាព​ប្រចែប្រច័ណ្ឌ​ចេញពី​ខ្លួន​ខ្លះ​ទើប​មាន​ភាព​ផ្អែមល្ហែម​និង​មិនសូវ​កើតមាន​ភាពល្អក់​កករ​ចំពោះ​គ្នា ។

​ឆ្នាំវក

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ពិសេស​ស្ត្រី​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ខុស​ហើយ តែង​នាំ​បញ្ហា​មកជា​ន់ក​ថែមទៀត​។​ដូច្នេះ​មុន​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​មិនអាច​ធ្វេសប្រហែស​បានទេ​។​ក្រៅពីនេះ​ការបំពេញ​ការងារ​លោក​អ្នក​ត្រូវ​ប្រឹងប្រែង​ហើយ​ដាច់ខាត​មិនត្រូវ​បោះបង់​ការងារ​ឡើយ​ព្រោះ​វា​នឹង​ហុច​ផ្លែផ្កា​ល្អៗ​មក​ពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​

ជំនួញ ៖ ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ​ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​មិន​មើល​អាត្មា​ខ្លួន​ប្រយ័ត្ន​ផុងខ្លួន​ហើយ​ត្រូវ​គ្រាំគ្រា​អស់​មួយជីវិត​។

ឆ្នាំរកា

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​អាច​ដោះស្រាយ​បញ្ហា​បាន​គ្រាន់​ស្រួល​​ខ្លួន​ជាង​មុន​។

ជំនួញ ៖ ​លោកអ្នក​បើ​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មានការ​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​តែង​ជួយ​យកអាសារ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ល្អ​។

ឆ្នាំច

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​អារម្មណ៍​មិនសូវ​ស្រស់ស្រាយ និង ការធ្វើ​អ្វី​ក៏​តែង​ជួប​នូវ​បញ្ហា​ចំពោះមុខ​ច្រើន​ដែរ​។

ជំនួញ ៖ ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ​ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង​ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​

ស្នេហា ៖ ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ចំពោះ​គ្នា​តែ​ក៏​ងាយ​ផ្អែមល្ហែម​ដែរ​។

ឆ្នាំកុរ

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងថ្ងៃនេះ​បើទោះបី​ឃើញថា​ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ទៅមុខ​ក្តី​ប៉ុន្តែ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​ជុំវិញខ្លួន​ផង​ពីព្រោះថា​ងាយ​បង្កបញ្ហា​មក​ទុកឱ្យ​ណាស់​។​ ក្រៅពីនេះ​ចំពោះ​ស្ត្រីភេទ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែនទែន​ចំពោះ​ការយក​រឿង​គ្រួសារ​ខ្លួនឯង​ទៅ​ដើរ​ប្រាប់​អ្នកដទៃ​ព្រោះ​មិន​ផ្តល់​ផល​អ្វី​ទាំងអស់ ដោយសារ​នៅពេល​ក្រោយ​នឹង​ទទួល​ការឈឺ​ចិត្ត​ព្រោះតែ​មនុស្ស​ដែល​លោកអ្នក​និយាយប្រាប់​នោះ​វិញ​ជាក់​ជាពុំខាន​។

ជំនួញ ៖ នៅថ្ងៃនេះ​ដែរ លោកអ្នក​ជួប​នូវ​បញ្ហាលំបាក​ប្រាក់ចំណូល​បន្តិច​តែ​ក៏មាន​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ផឹ​ត​ក្បត់​កើតមាន​ក្នុងអំឡុង​ពេលនេះ​នាំឱ្យ​កើត​តែ​រឿង​រាវ​មិនចេះចប់​៕ ប្រភព៖ Cen

from: https://tnaot.com/km/m/detail/article/9586612