Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រូ RB Leipzig៖ «យើងនឹងអបអរដោយផឹកស្រាបៀរក្នុងអូតែល រួចត្រៀមសម្រាប់ការប៉ះ PSG»

គ្រូបង្វឹករបស់ក្រុម RB Leipzig លោក Julian Nagelsmannn បាននិយាយថា លោកនឹងធើ្វការអបអរជាមួយនឹងការផឹកស្រាបៀរក្នុងអូតែល ហើយនឹងត្រៀមសម្រាប់ជំនួបទល់នឹង​ PSG វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

Leipzig បានទម្លាក់ Atletico Madrid ដោយលទ្ធផល ២-១ យ៉ាងគួរឲ្យភ្ញាក់ផ្អើល ដោយ២គ្រាប់នោះស៊ុតបញ្ចូលទីដោយកីឡាករ Daniel Olmo នាទីទី៥០, Adamas នាទីទី៨៨ ខណៈ១គ្រាប់របស់ At.Madrid ស៊ុតបញ្ចូលទីដោយការស៊ុតបាល់១១ម៉ែត្ររបស់ Joao Felix នាទីទី៧១។

«ខ្ញុំពិតជាមានអារម្មណ៍ដ៏រំភើបសម្រាប់ក្រុមខ្ញុំ ហើយខ្ញុំពិតជាមានមោទកភាពចំពោះកូនក្រុមខ្ញុំ។ ក្លឹប និងក្រុមមួយនេះពិតជាអភិវឌ្ឍន៍យ៉ាងលឿន ប៉ុន្ដែក្នុងនាមជាគ្រូបង្វឹក ខ្ញុំត្រូវសម្លឹងមើលទៅមុខជានិច្ច និងរៀបចំសម្រាប់ការប្រកួតបន្ទាប់«។

«ពួកយើងមិនមានពេលច្រើនទេសម្រាប់អបអរ តែយើងអាចនឹងផឹកស្រាបៀរក្នុងអូតែល ហើយថៃ្ងសែ្អក យើងនឹងចាប់ផ្ដើមផ្ដោតទៅលើ PSG» លោក Julian Nagelsmannn និយាយ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9586422