
Suzy និង IU បង្ហាញការសរសើរចំពោះសម្រស់របស់ពួកគេ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Baeksang Awards
អ្នកគាំទ្រកំពុងពេញចិត្តនឹងសម្រស់របស់កញ្ញា Suzy និងកញ្ញា IU នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់សិល្បៈ Baeksang Awards លើកទី៥៦ ។
តារាសម្តែងទាំងពីរគឺពិតជាស្រស់ស្អាតយ៉ាងខ្លាំងនៅពេលពួកគេបង្ហាញខ្លួនក្នុងកម្មវិធីនេះ។ Suzy ពាក់រ៉ូបពណ៌សដ៏ស្រស់ស្អាតជាមួយម៉ាក Dior ខណៈពេលដែល IU ស្លៀករ៉ូបពណ៌ប្រាក់។ អ្នកទាំងពីរត្រូវបានការសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធើណិត ដោយបានសរសើរថា៖ “តើ Suzy ស្អាតប៉ុណ្ណា?”, “ខ្ញុំមានអារម្មណ៍ថា IU កាន់តែស្អាតខ្លាំងណាស់”។, “IU គឺឆើតឆាយ និងស្រស់ស្អាត”។, “មុខរបស់ Suzy គឺមានប្រជាប្រិយណាស់”។, “IUមើលទៅល្អណាស់នៅក្នុងសម្លៀកបំពាក់នោះ។ ខ្ញុំស្រឡាញ់អ្នក!” ។
ពានរង្វាន់សិល្បៈ Baeksang Awards លើកទី៥៦ បានធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនានៅសាល KINTEX ក្នុងទីក្រុង Ilsan ខេត្ត Gyeonggi ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop