ជាក្មេងជំទង់អ្នកត្រូវបានគេប្រាប់ថាពិភពលោកខាងក្រៅលំបាកនិងមានការប្រកួតប្រជែងច្រើន។គេតែងថាយើងគួរត្រៀមខ្លួនសម្រាប់ទទួលបានភាពជោគជ័យកាត់បន្ថយការលំបាកហើយផ្ដល់សុភមង្គលសម្រាប់ខ្លួនឯង។មនុស្សជាច្រើនមិនបានចាប់អារម្មណ៍ទៅលើបញ្ហាដែលអាចកើតឡើងនៅពេលចេញទៅពិភពលោកខាងក្រៅ។
តើអ្នកនឺងត្រូវឆ្លងកាត់តំណាក់កាលអ្វីខ្លះដើម្បីទទួលបាននូវជីវិតមួយដែលពេញលេញមានភាពរីករាយ?
១. ឆ្លងកាត់នូវភាពឈឺចាប់ (ហើយព្យាយាមស្រលាញ់ខ្លួនឯងឲ្យបានច្រើន)
អ្វីដែលអ្នកអាចប្រឈមមុខជាមុនគឺភាពឈឺចាប់ ពេលអ្នកឆ្លងកាត់រួចហើយត្រឡប់មកភាពដើមវិញ។ ព្យាយាមគិតពីសារៈសំខាន់នៃការស្រលាញ់ខ្លួនឯងដោយសារតែយើងមិនអាចស្រឡាញ់នរណាម្នាក់មុនពេលដែលយើងស្រឡាញ់ខ្លួនយើង។ នៅពេលដែលអ្នកចំណាយពេលច្រើនដើម្បីថែរក្សានិង ស្រលាញ់ ខ្លួនឯងអ្នកនឹងដឹងកាន់តែច្បាស់អំពីខ្លួនឯង។
២. ទទួលនូវការបរាជ័យ (ហើយងើបឡើងវិញ)
អ្នកអាចបរាជ័យការសម្ភាសន៍ការងាររបស់អ្នក ចាប់ផ្តើមអាជីវកម្មហើយបន្ទាប់មករលំចាប់ផ្តើមគម្រោងដែលគ្មានទិសដៅព្រោះអ្នកមិនជឿលើខ្លួនឯង និងមិនមានការលើកទឹកចិត្ត។ ពេលដែលអ្នកឆ្លងកាត់ហើយសូមក្រោកឈរឡើងដោយមានទំនុកចិត្ដចាប់ផ្តើមអាជីវកម្មថ្មី សំភាសន៍ការងារ២០កន្លែង សាកល្បងគម្រោងដែលអ្នកពេញចិត្តម្ដងទៀត។ ងើបឈរកាន់តែខ្ពស់ដោយដឹងថាអ្នកគឺល្អប្រសើរជាងមុន លឿន និង ខ្លាំងជាងពេលមុនៗ អ្នកត្រូវចាំថារាល់ពេលដែលអ្នកដួល ការបរាជ័យមិនមែនជាសត្រូវនោះទេ ប៉ុន្តែវាជាជណ្ដើរដែលនាំអ្នកទៅរកភាពជោគជ័យជំរុញឱ្យអ្នកព្យាយាមកាន់តែប្រសើរជាងមុន។
៣. ធ្វើអ្វីដែលអ្នកស្អប់ (ហើយស្រលាញ់ខ្លួនឯង)
វាជារឿងមួយអាក្រក់នៅពេលអ្នកបរាជ័យជាមួយពេលដែលអ្នកកំពុងធ្វើអ្វីដែលអ្នកស្អប់ឬរស់នៅក្នុងជីវិតដែលអ្នកមិនចូលចិត្ត។អ្នកគួរប្រឈមនឹងការមិនសប្បាយចិត្តរបស់អ្នកហើយគិតឡើងវិញថាអ្វីដែលអ្នកមិនចូលចិត្តធ្វើគឺការរំពឹងទុករបស់សង្គមនិងអ្នកដទៃ។ដូច្នេះអ្នកត្រូវស្ដាប់តាមចិត្តរបស់ខ្លួនឯងហើយឈប់គិតពីការរំពឺងទុករបស់អ្នកដទៃ។
៤. បាត់បង់របស់ដែលសំខាន់សម្រាប់អ្នក
នៅក្នុងជីវិតមនុស្សម្នាក់ៗយើងតែងជួបប្រទះការបាត់បង់វាអាចជាសត្វចិញ្ចឺម ការងារក្នុងក្ដីស្រមៃ កិត្តិយស ឫមនុស្សជាទីស្រលាញ់។ ព្យាយាមបំភ្លេចការបាត់បង់និងសម្លឹងមើលពេលវេលាល្អដោយគិតថាតើអ្នកនឹងបន្តទៅមុខយ៉ាងដូចម្តេច។ បន្ទាប់មកអ្នកគួរគិតពីអ្វីដែលអ្នកកំពុងមានវាអាចជាស្នាមញញឺមនិងសេចក្ដីស្រលាញ់របស់អ្នកនៅជុំវិញខ្លួនអ្នក តម្លៃការងារអ្នកធ្វើរាល់ថ្ងៃ ផ្ទៃមេឃពណ៌ខៀវ ពន្លឺរបស់ព្រះចន្ទ។ ព្យាយាមផ្តល់តម្លៃដល់អ្វីគ្រប់យ៉ាងដែលអ្នកមានហើយមិនទាន់មាននិងស្វែងរកភាពរីករាយពីបទពិសោធន៍ល្អនិងអាក្រក់៕